កូរ៉េខាងត្បូង៖ ថ្ងៃមួយទៀតគឺការបំបែកឯតទគ្គកម្មថ្មីមួយទៀតសម្រាប់ BTS ។ លើកនេះគឺកូនប្រុសពៅ គឺលោក Jungkook បានបង្ហាញពីចំនួនអ្នកគាំទ្រ ដែលស្រឡាញ់ និងគាំទ្ររូបគាត់មិនត្រឹមតែមួយទេ ប៉ុន្តែសមិទ្ធិផលគួរអោយកត់សំគាល់គឺពីរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចម្រៀងទោលរបស់គាត់នៅអាល់ប៊ុម Map of the Soul: ៧ គឺបទ My Time ធ្វើឱ្យគាត់ក្លាយជាតារាដែលមានល្បឿនលឿនបំផុតដែលទទួលបានការលក់ ១០០ ០០០ នៅក្នុងសហរដ្ឋអាមេរិក - ក្នុងរយៈពេលតែ ៥៧ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីការចេញផ្សាយ! នេះធ្វើឱ្យវាក្លាយ ជាបទដែលលក់ដាច់បំផុតនៅលើអាល់ប៊ុមបើយោងតាម iTunes ។
មិនត្រឹមតែប៉ុណ្ណឹងទេបទចំរៀងកំពុងតែមាននិន្នាការឈរជាលេខ ៣ នៅលើតារាងលក់ Billboard ពិភពឌីជីថលចម្រៀង ដែលធ្វើឱ្យវាក្លាយជាបទចម្រៀងដែលមានប្រជាប្រិយភាពបំផុតពីអាល់ប៊ុម ចុងក្រោយរបស់ BTS។
បទចម្រៀងផ្សេងទៀតដែលបានដាក់ពីក្រុមរួមមានបទ Filter (លេខ ៧), ON (លេខ ៨), We are Bulletproof: The Eternal (លេខ ១២), Boy With Luv (លេខ ១៣), Black Swan (លេខ ១៥), UGH! (លេខ ២០), Make It Right (លេខ ២៣) និងបទ Louder Than Bombs (លេខ ២៤) ។ ដូច្នេះមិនត្រឹមតែ Jungkook បានបង្ហាញពីប្រជាប្រិយភាពរបស់គាត់ប៉ុណ្ណោះទេប៉ុន្តែ BTS ក៏កំពុងបន្តធ្វើជាម្ចាស់តារាងតន្ត្រីទាំងមូលផងដែរ។
អ្នកគាំទ្រជឿថា ពេលវេលានឹងប្រាប់ថាតើ BTS នឹងបន្តគ្របដណ្ដប់លើឧស្សាហកម្មតន្រ្តីយ៉ាងដូចម្តេច៕