បច្ចុប្បន្ននេះ មនុស្សជាច្រើនមិនខ្វល់ថាក្នុងប្រទេសយើង ឬប្រទេសនានាទូទាំងពិភពលោកឡើង កំពុងតែព្យាយាមនៅក្នុងផ្ទះ និងអនុវត្តការនៅឆ្ងាយពីគ្នាដោយសារតែការផ្ទុះជំងឺកូវីដ១៩នេះតែម្តង។ ប៉ុន្តែការថែរក្សាភាពឆ្ងាយគ្នាពីដៃគូ ជាពិសេសអ្នកនៅផ្ទះជាមួយគ្នា និងគេងជាមួយគ្នា គឺជារឿងដែលមិនអាចធ្វើទៅកើតឡើយ។ នៅពេលអ្នកមានទំនាក់ទំនងគ្នាយ៉ាងស្និទ្ធស្នាល (ប្តីប្រពន្ធ) ការរួមភេទពិតជារឿងមួយនាំឲ្យកើតឡើងណាស់។ បន្ទាប់មមក វាក៏មានការបារម្ភមួយនិយាយថា តើវាមានសុវត្ថិភាពដែរទេក្នុងការរួមភេទក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ១៩បែបនេះ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតើជំងឺកូវីដ១៩ ឆ្លងតាមរយៈការរួមភេទដែរទេ?
គិតដល់រឿងនេះ វាមិនទាន់មានអំណះអំណាង ឬករណីណាមួយបញ្ជាក់ថា វីរុសកូរ៉ូណាឆ្លងតាមរយៈការរួមភេទនៅឡើយទេ។ ដំបូងឡើយ វីរុសនេះរាលដាលតាមរយៈដំណក់ដង្ហើម និងការប៉ះពាល់ផ្ទៃដែលមានមេរោគ។ ខណៈពេលដែលជំងឺកូវីដ១៩ មិនចម្លងតាមរយៈការរួមភេទតាមទ្វារមាស និងរន្ធគូថ វានៅតែមានបញ្ហាមួយដែលត្រូវគិតដែរ។ អ្នកប្រហែលជាត្រូវតមការថើប ដោយសារតែវីរុសនេះឆ្លងតាមរយៈទឹកមាត់។ ដូច្នេះបើសិនជាអ្នក ឬដៃគូគឺជាករណីជំងឺកូវីដ១៩ ឬករណីសង្ស័យ អ្នកជំនាញបានណែនាំថា ត្រូវរក្សាការនៅឆ្ងាយពីគ្នាឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន។ ចូរបំភ្លេចការរួមភេទទៅ អ្នកគួរតែចៀសវាងការទំនាក់ទំនងរាងកាយស្និទ្ធស្នាល និងនៅឆ្ងាយពីគ្នាយ៉ាងហោចណាស់ ២ម៉ែត្រ។
ការរួមភេទពិតជារឿងមិនអីឡើយ បើសិនជាគ្មានអាការៈអ្វីទាំងអស់
ដំណឹងល្អនោះគឺថា ការតមការរួមភេទខាងលើមិនគួរណាប្រើលើអ្នកគ្មានអាការៈរបស់ជំងឺកូវីដ ១៩ ឡើយ។ ពួកគេពិតជាស័ក្តិសមនឹងសកម្មភាពដ៏រ៉ូម៉ែនទិច ខណៈពេលដែលកំពុងតែរស់នៅក្នុងផ្ទះ។ វាពិតជាមិនអីឡើយក្នុងការរួមភេទបើសិនជាអ្នក និងដៃគូមមិនមានអាការៈទាក់ទងនឹងជំងឺកូរ៉ូណាទេនោះ ដូចជាការប៉ះពាល់នឹងជំងឺនេះជាដើម។ តាមពិតទៅ ការរួមភេទអាចជាមធ្យោបាយដ៏អស្ចារ្យមួយក្នុងការបង្កើតភាពសប្បាយ ភាពរ៉ូមែនទិច និងបំបាត់ការថប់អារម្មណ៍ក្នុងពេលវេលាដែលស្រ្តេសខ្លាំងបែបនេះ៕