លិង្គ ឬប្រដាប់ភេទបុរស មានទំហំខុសៗគ្នា ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ពីជនជាតិមួយទៅជនជាតិមួយទៀត ដោយអាស្រ័យទៅលើ រូបរាង កម្ពស់ ទម្ងន់ និងសាច់ដុំរបស់បុរសនោះ។ មនុស្សប្រុសភាគច្រើន មានប្រដាប់ភេទ ប្រវែងប្រហែលជា ៩ សង់ទីម៉ែត្រសម្រាប់ពេលធម្មតា (ពេលមិនទាន់ឡើងរឹង)។ ហើយវាជារឿងធម្មតាទេ ដែលអ្នកខ្លះ មានប្រវែងខ្លី ឬវែងជាងនេះនោះ។ ខាងក្រោមនេះជាទំហំប្រដាប់ភេទរបស់បុរស (ពេលឡើងរឹង) ទៅតាមប្រទេសនីមួយៗ ដែលចេញផ្សាយដោយគេហទំព័រ worlddata.info ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- ប្រទេសអេក្វាឌ័រ ១៧.៦១សង់ទីម៉ែត្រ
- ប្រទេសកាមេរូន ១៦.៦៧ សង់ទីម៉ែត្រ
- ប្រទេសបូលីវី ១៦.៥១សង់ទីម៉ែត្រ
- ប្រទេសស៊ូដង់ ១៦.៤៧សង់ទីម៉ែត្រ
- ប្រទេសហៃទី ១៦.០១សង់ទីម៉ែត្រ
- ប្រទេសសេណេហ្គាល់ ១៥.៨៩សង់ទីម៉ែត្រ
- ប្រទេសហ្គាំបៀ ១៥.៨៨សង់ទីម៉ែត្រ
- ប្រទេសហូឡង់ ១៥.៨៧សង់ទីម៉ែត្រ
- ប្រទេសគុយបា ១៥.៨៧សង់ទីម៉ែត្រ
- ប្រទេសហ្សំបៀ ១៥.៧៨សង់ទីម៉ែត្រ
- ប្រទេសម៉ាឡេស៊ី ១១.៤៩សង់ទីម៉ែត្រ
- ប្រទេសវៀតណាម ១១.៤៧សង់ទីម៉ែត្រ
- ប្រទេសថៃ ១១.៤៥សង់ទីម៉ែត្រ
- ប្រទេសបង់ក្លាដែស ១១.២០សង់ទីម៉ែត្រ
- ប្រទេសហុងកុង ១១.១៩សង់ទីម៉ែត្រ
- ប្រទេសស្រីលង្កា ១០.៨៩សង់ទីម៉ែត្រ
- ប្រទេសហ្វីលីពីន ១០.៨៥សង់ទីម៉ែត្រ
- តៃវ៉ាន់ ១០.៧៨សង់ទីម៉ែត្រ
- ប្រទេសមីយ៉ាន់ម៉ា ១០.៧០សង់ទីម៉ែត្រ
- ប្រទេសកម្ពុជា ១០.០៤សង់ទីម៉ែត្រ។
សារព័ត៌មាន Medical News Today បានឱ្យដឹងថា មនុស្សស្រីតែ២១%ប៉ុណ្ណោះ ដែលចាត់ទុកទំហំលឹង្គសំខាន់ ខណៈដែល ៧៧% មិនចាត់ទុកទំហំលិង្គសំខាន់នោះឡើយ។
បុរសជាច្រើនមានការព្រួយបារម្ភអំពីទំហំលិង្គរបស់ពួកគេ ហើយបញ្ហានេះអាចប៉ះពាល់ដល់ទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯង។ យ៉ាងណាក៏ដោយត្រូវចងចាំថា ទំហំលិង្គមិនមែនជាបញ្ហានោះឡើយ អ្វីដែលជាបញ្ហាពិតនោះ គឺការប្រើប្រាស់លិង្គពេលរួមភេទជាមួយដៃគូ៕