ថៃ៖ រឿង Ok Keub Hak Ab Ruk Khun Samee (My Husband in Law Thailand) នាខណៈពេលនេះ កំពុងក្លាយទៅជារឿងមួយដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងបំផុត មិនថាតែតាមរយៈការទស្សនានៅលើកញ្ចក់ទូរទស្សន៍ ការទស្សនាតាមអនឡាញ ក៏ដូចជាការនិយាយទាក់ទងអំពីរឿងភាគមួយនេះ នៅលើបណ្ដាញសង្គមល្បីៗជាច្រើនដូចជា Twitter និង Instagram។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់ភាគទី១១នេះ សាច់រឿង Ok Keub Hak Ab Ruk Khun Samee បានឈានចូលមកដល់ភាគពិសេស គឺជាឈុតឆាកដែលតួឯកប្រុស និងតួឯកស្រី បានចូលផ្សំដំណេកជាមួយគ្នាមែនទែន។ កាលពីដំបូងឡើយ អ្នកទាំងពីរគ្រាន់តែរៀបការក្លែងក្លាយប៉ុណ្ណោះ ហើយតួឯកស្រីលួចស្រឡាញ់តួប្រុសតែម្ខាងមករហូត។ ប៉ុន្តែនៅពេលនេះ តួឯកប្រុសក៏មានចិត្តស្រឡាញ់តួឯកស្រីវិញដែរ ទើបបណ្ដាលឲ្យមានការជ្រុលជ្រួសទៅរកការផ្សំដំណេកជាមួយគ្នាមែនទែនបែបនេះ។
អ្វីដែលសំខាន់បំផុតនោះ ភាគទី១១ នេះ ត្រូវបានអ្នកលេងអ៊ិនធឺណែតយកមកពិភាក្សា និងបង្ហោះរូបភាពទាក់ទងនៅលើបណ្ដាញសង្គម Twitter រហូតដល់ទៅជាង ២សែនដង ជាហេតុធ្វើឲ្យរឿងនេះបានក្លាយទៅជាប្រធានបទដែលទទួលបានការពេញនិយមនៅលើ Twitter (Twitter Trend) លំដាប់លេខ១ នៅលើពិភពលោកតែម្ដង។
គួរបញ្ជាក់ថា រឿងនេះធ្លាប់ទទួលបានលំដាប់ភាពនិយមលេខ១ នៅលើ Twitter មករហូត ប៉ុន្តែត្រឹមលំដាប់ Twitter ប្រទេសថៃប៉ុណ្ណោះ ទើបតែភាគទី១១នេះទេ ដែលរឿងនេះបានឈានរហូតដល់លំដាប់ Twitter ពិភពលោកបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖










ប្រភព៖ TeeNee