ភ្នំពេញ៖ បន្ទាប់ពីបានទម្លាក់ វីដេអូឈុតខ្លីៗ នៅក្នុងរឿង «ទេពធីតា ព្កុលមាស» កាលពីថ្មីៗនេះមក ពិតជាបានទទួលការចាប់អារម្មណ៍ និងមានគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ មានការកោតសរសើរ ពីស្នាដៃ អ្នកដឹកនាំរឿង ពីគុណភាពផលិត ដែលពាំនាំរឿងចាស់បុរាណ បានយកមក ថតសារជាថ្មី ក្នុងប៉ុស្តិ៍ទូរទស្សនិ៍ CTN។ អ្វីដែលជាពិសេសនោះ ក្នុងរឿងនេះផងដែរក៏មាន សែរាជវង្សដែលទ្រង់មានទេពកោសល្យសិល្បៈ ទាំងច្រៀង និងសម្តែង នោះ វត្តមានជាកិត្តិយស ព្រះនាងតូច នរោត្តម ជេនណា និងតារាសម្តែងល្បីមួយចំនួនទៀតផង។
យ៉ាងណាមិញ បន្ទាប់ពីបានមានផ្ទុះការគាំទ្រជាខ្លាំង ពីសំណាក់មហាជន ជាពិសេសអ្នកស្នេហាវីស័យកុនខ្មែរ ក៏មានមតិមួយចំនួនក៏នាំគ្នារិះគន់ថា រឿងនេះបានចម្លងពីថៃ។
មិនបានប៉ុន្មានផង ក៏មាន Page ហ្វេសប៊ុកមួយ ដែលមានឈ្មោះ ស្រឡាញ់ខ្មែរ_LoveKhmer បានបកស្រាយយ៉ាងក្បោះក្បាយ ក្នុងនាមជាអ្នកស្នេហា និងអ្នកស្រលាញ់ជាតិ ដោយបានបញ្ជាក់ថា ដោយការពារ និងត្រូវទទួលស្គាល់ថានេះជារឿងបុរាណរបស់ខ្មែរពិតៗ៕
កុំឲ្យខាតពេលយូរថា ចង់ដឹងថាបានរៀបរាប់យ៉ាងណា សូមមើលសេចក្ដីលម្អឹតក្នុងរូបភាពខាងក្រោម៖