ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា ទោះបីជាទំនាក់ទំនង របស់ពីធីការនីដ៏ល្បីឈ្មោះ អ្នកនាង ស៊ឹម សូលីកា និងអតីតស្វាមី ត្រូវបានបញ្ចប់និង មានគ្រួសាររៀងខ្លួនហើយក្តី ក៏ពួកគេនៅតែបន្តរាប់អានគ្នាដូចជាបងប្អូន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត ពីធីការនី ក្នុងទូរទស្សនិ៍បាយន័មួយរូបនេះ បានធ្វើឲ្យមហាជន កោតសរសើរម្តងហើយ ដែលបានឃើញគ្រួសារក្រោយរបស់អ្នកទាំងពីរ បានពិសារអាហាពេលល្ងាចជុំគ្នា និងបានជល់កែងជាមួយគ្នាដោយមានសុភមង្គលទៀតផង។
ជាក់ស្តែងកាលពីថ្មីៗ នេះ តារាស្រីរូបនេះ បានបង្ហោះរូបថត ប៉ុន្មានសន្លឹក និងបានចូលរួមអបអរសារទរ ដែលភរិយាក្រោយ របស់អតីតស្វាមីនាង បានសម្រាលកូនដោយក្តីសប្បាយចិត្ត ញញឹមរំភើបអបអរ ប្រៀបបាននឹងគ្រួសារតែមួយតែម្តង។
ក្រោយពីបានឃើញរូបនេះ តារាស្រីរូបនេះ ទទួលបានការ កោតសរសើរ ពីសំណាក់មហាជន ចំពោះការរាប់អានគ្នា រវាង អតីតស្វាមី ព្រោះទោះបីពួកគេ មានគ្រួសាររៀងៗខ្លួនក៏ដោយ ពិតជាគំរូមួយគួរឲ្យគោរព ដែលនៅតែរាប់អានគ្នាបែបនេះ៕
សូមទស្សនារូបខាងក្រោម៖




