ស្ដាប់សម្ដីពិតពី ទូច ស៊ុននិច និយាយពីរឿងរ៉ាវផ្ទាល់ខ្លួន កាលពីមុន រឿងបាញ់ប្រហារ កាលពីឆ្នាំ២០០៣ (មានវីដេអូ)

//s5.kh1.co/76/76e15dd231cbf8269aaf63cdaaba886f31f01cf6.jpg
តារា & កម្សាន្ដ

 ០៧-មិថុនា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

ជាការពិតណាស់ បើគិតមកទល់ពេលនេះ តារាសម្រៀង ទូច ស៊ុននិច មិនបានបង្ហាញវត្តមានលើវិថីសិល្បៈអស់រយៈពេល ជាង ១០ឆ្នាំមកហើយ។

បរទេស៖ ជឿជាក់ថា ប្រិយមិត្តអ្នកអានច្បាស់ជានៅចាំ អតីតតារាចម្រៀងស្រីល្បីឈ្មោះ មានទឹកដមសំនៀងពិរោះ កញ្ញា ទូច ស៊ុននិច។ ហើយមូលហេតុ ដែលតារាស្រីរូបនេះបាន បាត់មុខពីសិល្បៈមកទល់នឹងបច្ចុប្បន្ននេះ ក៏សោយសារ ឧប្បទ្ទវហេតុ ត្រូវក្មាន់កាំភ្លើងឫស្យា បាញ់ប្រហារ កណ្ដាលក្រុងភ្នំពេញ កាលពី អំឡុងឆ្នាំ ២០០៣ រហូតបណ្ដាលឲ្យនាង ត្រូវបញ្ជូនទៅមន្ទីពេទ្យភ្លាមៗទៀតផង។ មិនតែប៉ុណ្ណោះ អ្នកម្ដាយជាទីស្រលាញ់នាង ក៏ត្រូវបានបាត់បង់ជីវិតនៅក្នុងហេតុការនោះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បើទោះបី កញ្ញា ទូច ស៊ុននិច បានឃ្លាតកាយឆ្ងាយ ទៅរស់នៅបរទេស ដើម្បីព្យាបាល ហើយមិនបានវិលមកកាន់ប្រទេសកំណើតវិញ ក៏នៅមានមហាជន និង ហ្វេនៗជាច្រើន នឹករលឹកដល់តារាស្រីរូបនេះជាខ្លាំង។ ដោយមានបងប្អូនអ្នកគាំទ្រជាច្រើន ចង់ដឹង និង ចង់ឃើញពីសុខទុក្ខនាងជានិច្ច ថាតើរាស្រីរូបនេះ មានសុខភាពយ៉ាងណា ហើយអាចដើរបានធម្មតាឬនៅ?

ជាក់ស្ដែង មុននេះបន្តិច អតីតតារាចម្រៀង ទូច ស៊ុននិច បានបង្ហោះវីដេអូមួយ និយាយបកស្រាយពីរឿងរ៉ាវផ្ទាល់ខ្លួនកាលពីជាង ១០ឆ្នាំមុន និង សុខភាពបច្ចុប្បន្នយ៉ាងដូច្នេះថា បច្ចុប្បន្ន នាងមានសុខសប្បាយជាធម្មតាទេ ហើយសុខភាពក៏ល្អធម្មតាដែរ ក៏ប៉ុន្តែដៃជើងនាងនៅមិនទាន់អាចកម្រើកបាននៅឡើយនោះទេ។ ចំណែកឯទម្ងន់ត្រឹមតែ ៤០ជាងគីឡូប៉ុណ្ណោះ ហើយនាងក៏មិនដែលឡើងទម្ងន់ដល់ជាង ៨០គីឡូ ដូចពាក្យចចាមអារ៉ាមនិយាយដែរ។

ក្នុងនោះដែរ កញ្ញា ទូច ស៊ុននិច បាននិយាយបកស្រាយពីរឿងរ៉ាវ មិនអាចបំភ្លេចបាន កាលពីជាង ១០ឆ្នាំមុន ដើម្បីឲ្យមហាជនទាំងអស់បានដឹងច្បាស់ពី រឿងការបាញ់ប្រហារ កាលពីឆ្នាំ ២០០៣ ផងដែរ។

បើចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖ 

ទូច ស៊ុននិច 
ទូច ស៊ុននិច 
ទូច ស៊ុននិច 
ទូច ស៊ុននិច 
ទូច ស៊ុននិច 
ទូច ស៊ុននិច 
ទូច ស៊ុននិច 
ទូច ស៊ុននិច 
ទូច ស៊ុននិច 
ទូច ស៊ុននិច 
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T