ភ្នំពេញ៖ មនុស្សគ្រប់គ្នាប្រាកដជាស្គាល់តារាហ្វេសប៊ុកមួយរូបមានឈ្មោះថា Peypey dy ដែលមានភាពល្បីល្បាញខាងប្លែកកំប្លែងៗ និងតែងតែធ្វើឲ្យមហាជនបានសើចនៅពេលដែលបានមើលវីដេអូរបស់គាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីម្សិលមិញនេះ Peypey dy បានបង្ហោះវីដេអូរៀបរាប់របស់អ្នកម្តាយដែលបានផ្ញើសារជាសម្លេងជូនពរនៅក្នុងថ្ងៃដ៏ពិសេសគឺជាថ្ងៃខួបកំណើតរបស់ខ្លួន។ នៅក្នុងវីដេអូនោះគឺ Peypey dy បានបង្ហាញពីសម្លេងរបស់អ្នកម្តាយជាទីស្រលាញ់រៀបរាប់ថា៖ "ម៉ាក់ជូនពរឲ្យកូនសំណាងល្អ ម៉ាក់នឹងផ្តល់ក្តីស្រលាញ់ទៅកាន់កូន ហើយម៉ាក់ចង់ធ្វើម្ហូបណាដែលកូនចូលចិត្តខ្លាំងបំផុតនៅក្នុងថ្ងៃខួបកំណើតនេះដែរ ប៉ុន្តែម៉ាក់មិនអាចធ្វើវាបាននោះទេ ហើយកូនត្រូវតែនៅក្បែរម៉ាក់រហូតឮទេ ស្រលាញ់កូនពេញបេះដូង ហើយអ្វីៗគ្រប់យ៉ាង និងក្តីស្រលាញ់ទាំងអស់របស់ម៉ាក់មានតែកូនម្នាកក់គត់។"
អ្នកគ្រប់គ្នាតែងតែឃើញស្នាមញញឹមរបស់គាត់នៅក្នុងការ Live លក់ផលិតផល និងការសម្តែងនានាក៏ពិតមែន ប៉ុន្តែពីក្រោយខ្នង លោកក៏មានអារម្មណ៍ថាឯការដែរ ពីព្រោះតែនៅពេលនេះអ្នកម្តាយជាទីស្រលាញ់មិនបាននៅក្បែរ និងធ្វើម្ហូបដែលខ្លួនចូលចិត្តខ្លាំងបំផុតនោះទេ ពោលលោកនៅភ្នំពេញ រីឯម្តាយនៅក្រៅប្រទេស ដោយសារតែមូលហេតុនេះហើយ ទើបធ្វើឲ្យលោកទប់ទឹកភ្នែកមិនបានបែបនេះ។
បើទោះបីជាមិនបានក្បែរអ្នកម្តាយក៏ពិតមែន ប៉ុន្តែឆ្នាំនេះលោកបានរៀបចំពិធីខួបកំណើតដ៏អសា្ចរ្យមួយបែប Pool Party ជាមួយមិត្តភក្ត្ររបស់ខ្លួន ដែលមើលទៅពិតជាធ្វើឲ្យសំណាក់អ្នកគាំទ្រ និងស្រទាប់ យុវវ័យជ្រួលជ្រើមចង់ធ្វើតាមលោកណាស់៕
តោះ! ចង់ដឹងថាពិធីនេះមានភាពសប្បាយយ៉ាងណា សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖
![Peypey Dy](https://s5.kh1.co/__image/w=650,h=650,q=100/3d/3d64bb5f57c6118418d50b8867b90006c589ef5b.jpg)
![Peypey Dy](https://s5.kh1.co/__image/w=650,h=650,q=100/19/19c3a744bf137341b2590e3822472f33b0f71a8b.jpg)
![Peypey Dy](https://s5.kh1.co/__image/w=650,h=650,q=100/7e/7e2776ad43fd5ebcb1bd23d56fd7d01cc7e8fae1.jpg)
![Peypey Dy ](https://s5.kh1.co/__image/w=650,h=1164,q=100/41/415ddc4ebcafb1e1ee18fc4ed3776884f88466b8.jpg)
![https://s5.kh1.co/__image/w=650,h=1213,q=100/26/266060b15a6df9a2a9840677403e24c366efffbe.jpg](https://s5.kh1.co/__image/w=650,h=1213,q=100/26/266060b15a6df9a2a9840677403e24c366efffbe.jpg)