កាណាដា៖ កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ តារាម៉ូដែលស្រីវ័យក្មេងបំផុត Victoria Serrah Roberto Tonin ហៅ BiKBik ដែលជាកូនកាត់ ដោយឪពុកជាជនជាតិកាណាដា ហើយម្តាយវិញ ជាជនជាតិហ្វីលីពីននោះ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន ផ្ទុះការចាប់អារម្មណ៍លើ មុខមាត់ស្រស់ស្អាត របស់នាងជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បច្ចុប្បន្ននេះ BikBiK ក៏នៅតែបន្តធ្វើជាតារាម៉ូដែលផងដែរ ដោយពេលនេះនាង មានអាយុ ៤ឆ្នាំហើយ។ បើក្រឡេកទៅមើល មុខមាត់នាពេលនេះវិញ ឃើញថា សម្រស់របស់នាងកាន់តែឃ្យូត ស្រស់សោភា គួរឲ្យក្នាញ់តែម្ដង។ ជាពិសេស តារាម៉ូដែលវ័យក្មេងរូបនេះ តែងតែបង្ហោះរូបភាព ពីសកម្មភាពការងារខ្លួនស្លៀកក្នុងឈុតសម្លៀកបំពាក់ស្អាតៗ ប្លែកៗជានិច្ច។ បើទោះបីជានាងនៅក្មេង តែសន្ទុះនៃការគាំទ្រពីទស្សនិកជនទៅលើនាង ពិតជាខ្លាំងក្លា មិនតែប៉ុណ្ណោះ មានតែអ្នកសរសើរពី មុខមាត់ស្អាតផូរផង់របស់នាង។
ជាការពិតណាស់ BikBik ជាក្មេងស្រីដែលឈានជើងចូលប្រឡូកក្នុងវិស័យតារាម៉ូដែលនេះ តាំងពីនាងនៅវ័យក្មេងមកម្ល៉េះ ហើយបច្ចុប្បន្ននេះ នាងកាន់តែមានការងារច្រើនជាមុនផងដែរ ដោយថ្មីៗនេះ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹក ធ្វើឲ្យអ្នកនាងបណ្ដាញសង្គម និងហ្វេនៗនាងផ្ទាល់ជាច្រើន ភ្លឹកនឹងសម្រស់នាងជាថ្មី។ ដោយនាងបានតុបតែងខ្លួនឡើងខ្ញង់មិនចាញ់មនុស្សពេញវ័យឡើយ ហើយឈុតដែលនាងស្លៀកក៏មានពណ៌ចម្រុះគួរឲ្យចាប់អារម្មណ៍ផងនោះ មើលទៅនាងពិតជាឃ្យូត លេចធ្លោ សឹងតែដូចកូនក្រមុំតុក្កតាទៅហើយ៕
សូមទស្សនារូបភាពខាងក្រោម៖










