ថៃ៖ នៅតែជាប្រធានបទដ៏ក្ដៅគគុក ពី តារាស្រី Due Arisara ក្រោយលេចឮពីការខ្ចីទ្រព្យសម្បត្តិជាង ៦០លាន រហូតក្លាយជាបញ្ហាដែលត្រូវស្វែងរក និងទាមទារមកវិញ។ ថ្មីៗនេះ ទ្រព្យសម្បត្តិស្ទើរតែទាំងអស់បានទៅដល់ម្ចាស់ដើមវិញហើយ តែយ៉ាងណា Due បានទទួលយកបំណុល និងខិតខំស្វែងរកប្រាក់ ដើម្បីសង បន្ទាប់ពីនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រោយពីមានរឿងហេតុនេះបែបនេះ កើតឡើង តារាស្រី Due Arisara ក៏បានបង្ហោះអំពីរឿងរ៉ាវ ពាក់ព័ន្ធនឹងបញ្ហានេះ ដោយបានលើកឡើងថា៖
«Due នឹងដោះស្រាយខ្លួនឯង។ សម្រាប់រឿងខុសឆ្គង Due នឹងទទួលខុសត្រូវ និងដោះស្រាយគ្រប់យ៉ាងតាមដែលអាចធ្វើបាន។ ប៉ុន្តែចំពោះរឿងមិនពិត សូមអាណិត Due និងសូមប្រើការប្រុងប្រយ័ត្នជាមួយរឿងជាច្រើនដែលចេញមក។ ទុកឱកាសឱ្យខ្ញុំផង សូមបើកចិត្តទូលាយ ហើយមើល ដោយហេតុផលពិតៗ។ អរគុណអ្នកអានទាំងអស់គ្នា អរគុណបងប្អូនដែលបានផ្ដល់ឱកាស និងអរគុណដល់បងប្អូនទាំងអស់ដែលបានផ្ញើរសារលើកទឹកចិត្តដល់ Due។ ជាចុងក្រោយ Due សូមអភ័យទោសម្តងទៀត ដែលជាគំរូមិនល្អ ដែលខ្ញុំធ្វើខុស ធ្វើឲ្យអ្នកទាំងអស់គ្នាខកចិត្ត។ Due នឹងធ្វើឲ្យល្អ ផ្លាស់ប្តូរ និងដោះស្រាយវា។ Due សុំទោសដោយស្មោះ»។

ហើយថ្មីៗនេះ នៅលើ IG Story របស់តារាស្រីរូបនេះ ក៏បានបង្ហោះសារប្រកាសលក់ទំនិញម៉ាកល្បីៗ ដែលមានដូចជា ស្បែកជើង និងក្រវិល ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖












