Ronaldo ចេញមក និយាយ បែបនេះ ពីរឿងរៀបការ ជាមួយ គូស្នេហ៍

//s9.kh1.co/7a/7ab1f65decb78d45d108dfe198e2c9e227a642ca.jpg
តារា & កម្សាន្ដ

 ២៤-មីនា-២០២៥ ៩ព្រឹក · ៥ ថ្ងៃមុន

កំពូលកីឡាករបាល់ទាត់ លោក Cristiano Ronaldo បាននិយាយថា រៀបការ លោកជាមួយនឹងគូស្នេហ៍ នឹងកើតមានឡើង តែរង់ចាំពេលវេលាដ៏ល្អមួយ។

កម្សាន្ត៖ កំពូលតារាបាល់ទាត់ លោក Cristiano Ronaldo បាននិយាយ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ថា អាពាហ៍ពិពាហ៍ជាមួយមិត្តស្រី យូរឆ្នាំរបស់ខ្លួន Georgina Rodriguez ពិតជានឹងកើតឡើង ប៉ុន្តែ រូបលោកចង់រង់ចាំពេលវេលាដ៏ល្អឥតខ្ចោះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ronaldo និង Georgina
Ronaldo និង Georgina

កីឡាករបាល់ទាត់ លោក Ronaldo និង គូស្នេហ៍ Georgina បានរួមរស់ជាមួយគ្នា តាំងពីឆ្នាំ ២០១៦ ដោយមានគ្រួសាររីករាយ ព្រមទាំង ជោគជ័យក្នុងអាជីព និងជីវិតមានស្ថេរភាព។ គូស្នេហ៍មួយគូនេះ មានពាក្យចចាមអារ៉ាមថា បានភ្ជាប់ពាក្យដោយសម្ងាត់ ហើយរូបលោក ថែមទាំងបាន ហៅ Georgina ថាជា ប្រពន្ធរបស់ខ្លួន ទៀតផង ប៉ុន្តែអ្នកទាំងពីរបានបដិសេធពីរឿងភ្ជាប់ពាក្យនេះ។ 

Ronaldo និង Georgina
Ronaldo និង Georgina

នៅក្នុងបទសម្ភាសន៍មួយ កាលពីសប្តាហ៍មុន ជាមួយ Marca កំពូលតារាព័រទុយហ្គាល់ បានបញ្ជាក់ថា ពិធីមង្គលការ ពិតជានឹងរៀបចំឡើង។ រូបលោក ​បានជឿ​ថា​ ការ​រៀប​ការ​មិន​មែន​គ្រាន់​តែ​ជា​ទម្រង់​ការ​ប៉ុណ្ណោះ​ទេ។ កីឡាកររូបនេះ ចង់រង់ចាំពេលវេលាដ៏ល្អឥតខ្ចោះ ផងដែរ។   

យោងតាម Ronaldo ពេលវេលាដ៏ពិសេសនេះ នឹងកើតឡើងដោយធម្មជាតិ មិនថាក្នុងមួយឆ្នាំ ៦ខែ ឬសូម្បីតែមួយខែក៏ដោយ។ រូបលោកបានសង្កត់ធ្ងន់ថា លោកនឹងរៀបការ ១០០០% ប៉ុន្តែនៅពេលដែល មានអារម្មណ៍ត្រឹមត្រូវ ។ កាសែត Marca បាននិយាយថា ចម្លើយរបស់កំពូលតារាបាល់ទាត់រូបនេះ បានធ្វើឱ្យមនុស្សជាច្រើន កាន់តែចង់ដឹងចង់ឃើញ។

Ronaldo និង Georgina
Ronaldo និង Georgina

យ៉ាងណាមិញ បច្ចុប្បន្ននេះ ទាំង Ronaldo និង Georgina កំពុងផ្តោតលើអាជីព កូនៗ និងផែនការអនាគតរបស់ពួកគេ។ Marca បាន​អត្ថាធិប្បាយ​ថា សម្រាប់​គូស្នេហ៍មួយគូនេះ ការ​រៀបការ​មិន​មែន​ជា​ការ​រំពឹង​ទុក​ជា​សាធារណៈ​ទេ ប៉ុន្តែ​ជា​ព្រឹត្តិការណ៍​ផ្ទាល់​ខ្លួន​ ដែល​ពួកគេ​ចង់​សម្រេច​តាម​វិធី​រៀងៗ​ខ្លួន។ កាសែតអេស្ប៉ាញនេះ ជឿជាក់ថា នៅពេលដែលពេលវេលាមួយនេះមកដល់ វានឹងក្លាយជាការប្រារព្ធពិធីដ៏អស្ចារ្យ ដែលសក្តិសមជាវីរបុរសដ៏អស្ចារ្យបំផុតមួយ របស់កីឡាបាល់ទាត់៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ronaldo និង Georgina
Ronaldo និង Georgina
Ronaldo 
Ronaldo 
Ronaldo 
Ronaldo 
Ronaldo 
Ronaldo 
Georgina
Georgina
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T