Nicholas Tse រកចំណូលបាន រាប់លានដុល្លារ ដោយសារ ធ្វើរឿងមួយនេះ

//s9.kh1.co/f2/f29ced4929276aed3eeb398b2fe787d0ab665ef9.jpg
តារា & កម្សាន្ដ

 ២៨-មីនា-២០២៥ ៩ព្រឹក · ៣ ថ្ងៃមុន

តារាសម្តែង លោក Nicholas Tse អាចរកចំណូលបានពីលក់សាច់ក្រកអាំង បានរហូតដល់ទៅ ១,៥ ពាន់លានយន់ (ប្រហែល២០៦,៦ លានដុល្លារ)។

កម្សាន្ត៖ មានការចាប់អារម្មណ៍ខ្លាំង ក្រោយពីមានការរាយការណ៍ថា តារាសម្តែង លោក Nicholas Tse លក់សាច់ក្រកអាំង ពីម៉ាក Chef Nic ដែលការលក់បានឈានដល់ ១,៥ ពាន់លានយន់ (ប្រហែល ២០៦,៦ លានដុល្លារ) បន្ទាប់ពី ៤ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Nicholas Tse
Nicholas Tse

តារាសម្ដែង លោក Nicholas Tse បានរៀបចំពិធីអបអរសាទរខួបលើកទី ៤ នៃម៉ាក Chef Nic នៅថ្ងៃទី ២៤ ខែមីនា។ ដែលនៅក្នុងព្រឹត្តិការណ៍នោះដែរ Nicholas Tse បានប្រកាសថា ការលក់សាច់ក្រកអាំង Juicy Grilled Sausages បានកើនឡើងដល់ ១,៥ ពាន់លានយន់ ដែលជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការលក់សាច់ក្រកនៅទូទាំងប្រទេសរយៈពេល ៣ ឆ្នាំជាប់ៗគ្នា។

Nicholas Tse
Nicholas Tse

យោងតាមក្រុមហ៊ុន Oriental Finance តម្លៃដុំសាច់ក្រកអាំងគឺ ១០៩ យន់ សម្រាប់ប្រអប់ចំនួន ៣ ដែលក្នុងប្រអប់មួយមាន ៨ ដុំ មួយដុំៗមានតម្លៃប្រហែល ៤.៥ យន់ ។ ដើម្បីណែនាំផលិតផលដល់អតិថិជន Nicholas Tse បានថតវីដេអូផ្សព្វផ្សាយដោយផ្ទាល់ ឈ្មោះ និងរូបភាពរបស់លោក ត្រូវបានបោះពុម្ពនៅលើការវេចខ្ចប់។

Nicholas Tse
Nicholas Tse

បច្ចុប្បន្ន Nicholas Tse កំពុងធ្វើអាជីវកម្មបានយ៉ាងល្អ។ ក្រៅ​ពី​អាជីព​ជា​តារា​សម្ដែង និង​ជា​តារា​ចម្រៀង លោក​បាន​ចំណាយ​ពេល​វេលា​ក្នុង​វិស័យ​អាហារ។ ក្នុងឆ្នាំ ២០១៤ រូបលោកបានបើកកម្មវិធីមួយ ក្រោមម៉ាកផ្ទាល់ខ្លួនរបស់លោក 12 Flavors of Nicholas Tse ដែលផ្ដោតលើជំនាញក្នុងការធ្វើម្ហូប និងរីករាយជាមួយម្ហូប។ នៅឆ្នាំ ២០១៦ រូបលោកបានក្លាយជាសិល្បករដំបូងគេ ដែលទទួលបានពានរង្វាន់ "Friend of Michelin" ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Nicholas Tse
Nicholas Tse
Nicholas Tse 
Nicholas Tse 
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T