ទោះរាងធូរស្បើយមែន តែស្ថានភាព Zhao Lusi នៅតែមិនទាន់អាចវិលទៅថតរឿងបានដោយសារ...

//s9.kh1.co/1a/1af3808dce7f618ad33184b7cb74167c07d418f0.jpg
តារា & កម្សាន្ដ

 ២៨-មីនា-២០២៥ ៨ព្រឹក · ៣ ថ្ងៃមុន

ស្ថានភាពរបស់តារាសម្ដែងស្រីលំដាប់ជួរមុខរូបនេះបានបង្កការព្រួយបារម្ភ ក៏ដូចជាភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងណាស់ ដោយសារតែកន្លងមក Lusi ជានារីស្រស់ស្រាយ ពុំដែលបានទម្លាយពីបញ្ហាផ្លូវចិត្តរបស់នាងនោះឡើយ។

កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែងស្រី Zhao Lusi ដ៏ល្បីល្បាញរបស់ប្រទេសចិន កំពុងតែស្ថិតក្នុងដំណាក់កាលព្យាបាលជំងឺផ្លូវចិត្តរបស់នាង បន្ទាប់ពីចុងឆ្នាំ២០២៤កន្លងទៅ នាងស្ត្រេសធ្ងន់ធ្ងររហូតឈឺចូលមន្ទីរពេទ្យ និងដល់ថ្នាក់ជិះនៅលើរទេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Zhao Lusi 
Zhao Lusi 

ស្ថានភាពរបស់តារាសម្ដែងស្រីលំដាប់ជួរមុខរូបនេះបានបង្កការព្រួយបារម្ភ ក៏ដូចជាភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងណាស់ ដោយសារតែកន្លងមក Lusi ជានារីស្រស់ស្រាយ ពុំដែលបានទម្លាយពីបញ្ហាផ្លូវចិត្តរបស់នាងនោះឡើយ។ឥឡូវនេះក្រោយឆ្លងកាត់ការព្យាបាល និងការមើលថែយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រួសារព្រមទាំងមិត្តភក្តិរួចមក Lusi អាចវិលត្រឡប់ចូលសិល្បៈវិញហើយ ដោយនាងបានបង្ហាញមុខក្នុងកម្មវិធីចួបជុំអ្នកគាំទ្រនិងកម្មវិធីផ្សព្វផ្សាយឲ្យម៉ាកយីហោនាងជាអ្នកតំណាង។

Zhao Lusi 
Zhao Lusi 

ប៉ុន្តែសម្រាប់ការថតរឿងភាគបន្តវិញ Lusi ហាក់មិនទាន់អាចចូលប្រឡូកវិញបាននោះឡើយ។Lusi បានទម្លាយនៅក្នុងកម្មវិធីនិយាយពីជីវិតរបស់នាង "Be Myself" កាលពីថ្ងៃទី២៧ខែមីនាថា នាងមិនទាន់អាចវិលត្រឡប់ចូលទៅថតរឿងវិញនោះឡើយដោយសារនាងត្រូវញ៉ាំថ្នាំនៅឡើយ ហើយថ្នាំនោះគឺធ្វើឲ្យនាងងាយនឹងភ្លេច ដូច្នេះហើយវាមានភាពពិបាកសម្រាប់នាងក្នុងការចងចាំប៉ារ៉ូលរឿងភាគ ដូច្នេះនាងទំនងជាសម្រាករយៈពេលយូរអង្វែង ទាល់តែស្ថានភាពជំងឺរបស់នាងជាសះស្បើយ។

Zhao Lusi 
Zhao Lusi 

គួរបញ្ជាក់ផងដែរថា Zhao Lusi កំពុងស្ថិតក្នុងដំណើរការថតរឿង "Almost Lover " ជាមួយតួអង្គប្រុស Peng Guan Ying តែត្រូវផ្អាកថតកណ្ដាលទីដោយសារស្ថានភាពសុខភាពរបស់នាង៕  

Zhao Lusi 
Zhao Lusi 

ប្រភព koreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T