កម្សាន្ត៖ ធ្វើឲ្យហ្វេនៗជាច្រើន មានការចាប់អារម្មណ៍ ក្រោយ តារាស្រី Baifern Pimchanok បានរៀបចំដំណើរកម្សាន្តជាលក្ខណៈគ្រួសារ យ៉ាងកក់ក្ដៅ ដែល ថ្មីៗនេះ រូបនាងបានរកពេលទំនេរ និងបាននាំគ្រួសារទៅវិស្សមកាលកម្សាន្តលេងសមុទ្រជាមួយគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ នៅក្នុងការចេញកម្សាន្តលើកនេះ តារាស្រី Baifern Pimchanok បានបង្ហោះរូបថតម៉ូតនៅឆ្នេរសមុទ្រយ៉ាងស្អាត ឱ្យអ្នកគាំទ្របានទស្សនាកម្សាន្ត រួមទាំងបង្ហាញពីគ្រួសារដ៏កក់ក្ដៅ និងរីករាយជាមួយនឹងឪពុកម្ដាយរបស់នាង។ ប៉ុន្តែ ក៏នៅមានរូបភាពដែលធ្វើឱ្យអ្នកគាំទ្រជាច្រើន ផ្ទុះការចាប់អារម្មណ៍ លើបុរសសង្ហាម្នាក់ ដែលក្បែរខ្លួននាងហើយបុរសម្នាក់នេះ ត្រូវបានគេស្គាល់ថា គឺជាប្អូនប្រុសរបស់នាង ផងដែរ។

បន្ទាប់ពី បានឃើញរូបភាពជាច្រើនហើយនោះ បានធ្វើឱ្យអ្នកគាំទ្រ និងអ្នកលេងអ៊ីនធឺណិត ចុច Like បញ្ចេញមតិសរសើរ ប្អូនប្រុសរបស់នាងដែលមានភាពស្រស់សង្ហាខ្លាំង រួមទាំងសម្រស់ស្អាតឆើតឆាយ មានមន្តស្នេហ៍ របស់តារាស្រីរូបនេះ ផ្ទាល់តែម្ដង៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖















