ឈៀងម៉ៃ៖ ផ្អែកលើការស្រាវជ្រាវមួយបានបញ្ជាក់ថា អាជីវកម្មហាងកាហ្វេនាពេលបច្ចុប្បន្ននេះកាន់តែមានការរីកដុះដាលខ្លាំងឡើងៗតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោកដោយសារតែកត្តារសនិយមមនុស្សមួយចំនួន ពួកគេផឹកកាហ្វេប្រៀបដូចជាការផឹកទឹកអ៊ីចឹង ឯមួយភាគទៀត គេអាចនឹងនិយមទៅអង្គុយនៅហាងកាហ្វេដែលមានការរៀបចំស្អាតៗដើម្បីថតរូបលេងជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងការរីកចម្រើននេះអាចធ្វើទៅបាន មិនថាម្ចាស់ហាងកាហ្វេខ្នាតតូច ឬធំទេ ពួកគេតែងតែរិះរកមធ្យោបាយផ្សេងៗដើម្បីជាភាពទាក់ទាញជូនទៅដល់អតិថិជន រួមមានដូចជាការបង្កើនរសជាតិ ការបម្រើសេវាឱ្យបានល្អប្រសើរ តម្លៃសមរម្យ និងជាពិសេសគឺបរិយាកាសហាង ទីតាំង និងបែបផែននៃការតុបតែងហាងទាំងមូលតែម្តង។
ជាក់ស្តែងសូមប្រិយមិត្តងាកមកមើលហាងកាហ្វេចំនួន៤ នៅឯខេត្តឈៀងម៉ៃ ប្រទេសថៃ ដែលសុទ្ធសឹងតែជាហាងកាហ្វេកំពុងទាក់ទាញខ្លាំងដល់ភ្ញៀវជាតិ និងអន្តរជាតិតាមរយៈការរៀបចំហាង និងជ្រើសរើសទីតាំងតាមបែបធម្មជាតិ ជាមួយនឹងបរិយាកាសយ៉ាងស្រស់ស្រាយ។
សូមទស្សនានូវរូបភាពហាងនីមួយៗដូចខាងក្រោម៖
១. Cafe in Wild



២. Brandnew Field Good



៣. Chom Cafe and Restaurant



៤. Nekoemon Cafe


