ស្ងាត់ៗ គូស្នេហ៍តារាថៃ ៥គូនេះ មានទំនាក់ទំនងជាមួយគ្នា ៣ឆ្នាំទៅហើយ

//s5.kh1.co/35/351364572699ccfbab9aabade9b9e436cd7a6b2e.jpg
នារី

 ២៧-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ស្នេហ៍តារាថៃ ៥គូ ដែលមានទំនាក់ទំនងជាមួយគ្នា ៣ឆ្នាំ

ថៃ៖ តារាថៃជាច្រើនរូបណាស់ ដែលកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងតារាថៃដូចគ្នា ហើយក៏មានតារាមួយចំនួនស្រលាញ់គ្នាជិត ១០ឆ្នាំ ហើយក៏មានតារាខ្លះស្រលាញ់គ្នារហូតដល់បានចូលរោងការជាមួយគ្នាទៀតផង។ ចុះចង់ដឹងអត់ថា គូស្នេហ៍តារាថៃរូបណាខ្លះដែលកំពុងទំនាក់ទំនងគ្នារយៈពេល ៣ឆ្នាំ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. Hunz Isariya និង Seo Gyeon

តារាសម្តែងប្រុសលោក Hunz Isariya និងកញ្ញា Seo Gyeon មានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ៣ឆ្នាំទល់មកដល់ពេលនេះ។ បើតាមបទសម្ភាសន៍ តារាសម្តែងប្រុសលោក Hunz Isariya បានប្រាប់អ្នកសារព័ត៌មានថា សព្វថ្ងៃនេះពួកគេទាំងពីរពិតជាសប្បាយចិត្តណាស់រវាងទំនាក់ទំនងស្នេហាមួយនេះ មិនតែប៉ុណ្ណោះអ្នកទាំងពីរក៏បានចាប់ដៃគ្នាក្នុងការបើកអាជីវកម្មជាមួយគ្នាផងដែរ។

  លោក Hunz Isariya និងកញ្ញា Seo Gyeon
  លោក Hunz Isariya និងកញ្ញា Seo Gyeon

២. Denkhun Ngamnet និង Grand Kornpassorn

សម្រាប់តារាសម្តែងមួយគូនេះវិញ រវាងលោក Denkhun Ngamnet និងកញ្ញា Grand Kornpassorn ក៏មានទំនាក់ទំនាក់ស្នេហាជាមួយគ្នាអស់រយៈពេល ៣ឆ្នាំផងដែរ។ តារាសម្តែងប្រុសរូបនេះបានសារភាពថា ពួកគេទាំងពីរនាក់តែងតែជួបមុខគ្នារៀងរាល់ ១សប្តាហ៍ម្តង។

  លោក Denkhun Ngamnet និងកញ្ញា Grand Kornpassorn
  លោក Denkhun Ngamnet និងកញ្ញា Grand Kornpassorn

៣. Oab Nithi និង Maprang Alrisa

ចំណែកឯ គូស្នេហ៍របស់លោក  Oab Nithi ដែលជាតារាសម្តែងកំពុងមានប្រជាប្រិយភាពខ្លាំង ក៏មានទំនាក់ទំនងស្នេហាជាមួយនឹងកញ្ញា Maprang Alrisa កាលពីខែឧសភា ឆ្នាំ២០១៧ ឯណ្ណោះ។ បើគិតមកទល់នឹងពេលនេះគឺមានរយៈពេល ៣ឆ្នាំហើយ។

លោក Oab Nithi និងកញ្ញា Maprang Alrisa
លោក Oab Nithi និងកញ្ញា Maprang Alrisa

៤. Thanwa Suriyajak និង Green Ausadaporn

បើសម្រាប់គូស្នេហ៍មួយគូនេះវិញ រវាងលោក Thanwa Suriyajak និងកញ្ញា Green Ausadaporn ក៏ចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ៣ ឆ្នាំមកហើយ។

  លោក Thanwa Suriyajak និងកញ្ញា Green Ausadaporn
  លោក Thanwa Suriyajak និងកញ្ញា Green Ausadaporn

៥. Joonior និង Noona Nuengtida

ចុងក្រោយគឺគូស្នេហ៍ដ៏គួរឲ្យស្រលាញ់មួយគូនេះវិញគឺលោក Joonior និងកញ្ញា Noona Nuengtida បានលួចបង្ហើបថា ពួកគេមានទំនាក់ទំនងស្នេហាផ្អែមល្ហែមជាមួយគ្នាអស់រយៈពេលប្រមាណ ៣ឆ្នាំមកហើយ៕

  លោក Joonior និងកញ្ញា Noona Nuengtida
  លោក Joonior និងកញ្ញា Noona Nuengtida
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T