ថៃ៖ ជាការពិតណាស់ បើនិយាយដល់តារាជើងចាស់ ភេទទីបី វះកាត់កែភេទជាមនុស្សស្រី Ma Ornapa ប្រិយមិត្តប្រាកដជាស្គាល់រួចមកហើយថា តារាពហុជំនាញរូបនេះ មានទេពកោសល្យច្រើន មិនថាការសម្ដែង ធ្វើជាពិធីការនី ឬជាគណនកម្មការកម្មវិធីបង្ហាញម៉ូតជាដើមនោះ នាងតែងតែត្រូវបានមហាជនពេញចិត្តគ្រប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បើងាកមកនិយាយពី សម្រស់របស់តារារូបនេះវិញ យើងឃើញថា នាងត្រូវបានអ្នកគាំទ្រជាច្រើនតែងតែពោលនូវពាក្យសរសើរគ្រប់គ្នា ទៅលើស្បែកមុខ ការលេងស្ទាយ៍តែងខ្លួន ទោះបីជាមានវ័យកាន់តែច្រើនយ៉ាងណាក្តី ក៏តារាភេទទី៣រូបនេះ នៅតែមានរូបសម្រស់ស្អាត មិនចាញ់តារាវ័យក្មេងជំនាន់ក្រោយប៉ុន្មាននោះទេ។
ពិសេសអ្វីដែល យើងគួរឲ្យកត់សម្គាល់បន្ថែមទៀតនោះ ថ្មីៗនេះ រូបសម្រស់របស់តារាដ៏ឆ្នើមនេះ កាន់តែលេចធ្លោទៅៗ ខណៈវ័យរបស់នាងពេលនេះ កាន់តែឈានទៅមុខពីមួយឆ្នាំទៅមួយឆ្នាំ ដោយបច្ចុប្បន្ននេះ នាងមានវ័យ ៦៥ឆ្នាំទៅហើយ តែគ្រប់គ្នាស្ទើតែនឹកស្មានមិនដល់នោះទេថា Ma Ornapa នៅតែអាចថែរក្សាសម្ផស្ស បាននៅតែខ្ញង់មិនឲ្យចាញ់ក្មេងៗស្រករក្រោយឡើយ៕
ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖