កម្សាន្ត៖ នៅតែធ្វើឲ្យអ្នកគាំទ្រមានការពេញចិត្ត សម្រាប់ តារាចម្រៀងស្រី កញ្ញា សុខ ពិសី នៅពេលដែលរូបនាង បានចេញមកបង្ហាញខ្លួនយ៉ាងស្រស់ស្អាត ក្នុងស្ទាយ៍ថ្មីៗជាបន្តបន្ទាប់ ពោរពេញដោយភាពទាក់ទាញ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះដែរ តារាចម្រៀងស្រី កញ្ញា សុខ ពិសី ក៏បានចេញមកជាមួយនឹងស្ទាយ៍ថ្មីយ៉ាងស្រស់ស្អាត ដែលនៅក្នុងដំណើរកម្សាន្ត ដោយនៅក្នុងនោះ រូបនាង បានមកជាមួយនឹងឈុតសម្លៀកបំពាក់អាវដៃវែង សំពត់ខ្លី លេងម៉ូតសក់ត្រង់បែបសាមញ្ញ តែមើលកាន់តែមានភាពលេចធ្លោ សមគ្នាជាមួយនឹងសម្រស់របស់នាងយ៉ាងខ្លាំង។
ក្រោយពី បានឃើញបែបនេះហើយ ហ្វេនៗជាច្រើន នៅតែបង្ហាញការពេញចិត្ត និងបានចូលមកសរសើរ ចំពោះស្ទាយ៍ដ៏ទាក់ទាញ យ៉ាងមានមន្តស្នេហ៍ ព្រមទាំងសម្រស់ក្មេងជាងវ័យ របស់តារាចម្រៀងស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖