កម្សាន្ត៖ ជារឿងគួរឲ្យសោកស្ដាយខ្លាំងមែនទែន បន្ទាប់ពីទទួលបានដំណឹងថាតារាសម្ដែងស្រី Barbie Hsu ឬជាតួអង្គ សាន់ឆាយ ក្នុងរឿង "ស្នេហាបួនដួង" បានទទួលមរណភាពត្រឹមអាយុ៤៨ឆ្នាំ កាលពីថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២៥កន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមូលហេតុនៃការស្លាប់របស់នាងនោះគឺបណ្ដាលមកពីនាងបានឆ្លងជំងឺផ្ដាសាយធំ និងបណ្ដាលឲ្យរលាកសួត ពេលធ្វើដំណើរទៅវិស្សមកាលនៅជប៉ុន បន្ទាប់ពីចូលរួមពិធីមង្គលការរបស់មិត្តភក្តិ។ ក្រោយការទទួលមរណភាពរបស់នាង អ្នកគាំទ្រក៏ដូចជាសិល្បករជាច្រើនបានចូលរួមសោកស្ដាយនិងរំលែកទុក្ខ ខណៈដែលមិត្តជិតដិតរបស់នាងឈ្មោះ Jia Yongjie បានរៀបរាប់ពីស្ថានភាពរបស់ ស្វាមី Barbie Hsu គឺលោក Koo Jun Yup ឬហៅថា Dj Koo ក្រោយពីដឹងថានាងបានទទួលមរណភាព។
Jia Yongjie បានទម្លាយថា ភ្លាមៗក្រោយ Barbie Hsu ដាច់ខ្យល់នោះ ស្វាមីនាងបានស្រែកយំយ៉ាងខ្លាំងនិងបានថើបនាងយ៉ាងដិត ហើយបាននិយាយពាក្យលាយ៉ាងទន់ភ្លន់បំផុត។ សម្រែកយំរបស់ Koo Yun Jup ធ្វើឲ្យនាងពិតជាឈឺចាប់ខ្លាំងណាស់។ លោកក៏បាននិយាយថា "បងស្រលាញ់អូន" ទៅកាន់ភរិយា និងនិយាយថាពួកគេនឹងចួបគ្នាម្ដងទៀតបន្ទាប់មកលោក Koo បានឲ្យ Yongjie មើលរូបថត Barbie ជាមួយនឹងលោក។
គួរបញ្ជាក់ផងដែរថា Barbie Hsu ទើបតែរៀបការជាមួយ Dj Koo កាលពីឆ្នាំ២០២២ ក្រោយនាងបានលែងលះជាមួយអតីតស្វាមី Wang Xiaofei ៕
ប្រភព៖ allkpop