សាន់ឆាយ បង្ហាញសកម្មភាពមួយនេះ មុនពេល ទទួល»»-ម»»-រ»»-ណ»»-ភាព

//s9.kh1.co/a0/a0aacadd967872ae8fb03bc14b4f249d5234c5d5.jpg
តារា & កម្សាន្ដ

 ០៤-កុម្ភៈ-២០២៥ ៩ព្រឹក · ១១ ម៉ោងមុន

តារា​សម្ដែងស្រី Barbie Hsu បាន​បង្ហាញ​មុខ​ ក្នុង​ការ​ជួបជុំ​គ្រួសារ និង​ក្នុង​ពិធី​ជប់លៀង​ មុនពេលទទួលមរណភាព ក្នុងវ័យ​ ៤៨ឆ្នាំ។

តៃវ៉ាន់៖ មុនពេល​ទទួល​មរណភាព​ នៅ​ថ្ងៃ​ទី​ ២ ខែ​កុម្ភៈ តារា​សម្ដែងស្រី Barbie Hsu បាន​បង្ហាញ​មុខ​ ក្នុង​ការ​ជួបជុំ​គ្រួសារ និង​ក្នុង​ពិធី​ជប់លៀង​ នៅក្នុង​វិស័យ​កម្សាន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Barbie Hsu
Barbie Hsu

ជាយូរ​មក​ហើយ ដែលតារាសម្ដែងស្រី Barbie Hsu ហាក់កម្រ​ប្រើ​បណ្ដាញ​សង្គម​ណាស់។ រូបភាពរបស់នាងភាគច្រើន ត្រូវបានបង្ហាញ តាមរយៈគណនីរបស់ប្អូនស្រី របស់នាងគឺពិធីករ Dee Hsu

នៅថ្ងៃទី ២៤ ខែធ្នូ តារាស្រី Barbie Hsu និងស្វាមី លោក DJ Koo បានជួបជុំញាតិមិត្ត ក្នុងពិធីជប់លៀងបុណ្យណូអែល។ មួយសប្តាហ៍ក្រោយមក ក៏មានរូបភាពជួបជុំក្រុមគ្រួសារ និងបានលើកកែវឡើងដើម្បីអបអរឆ្នាំថ្មី ឆ្នាំ ២០២៥។ តារាស្រីរូបនេះ ថែមទាំងបាននិយាយបែបលេងសើចថា «អ្នកចង់ឃើញរូបភាពប្អូនស្រីរបស់ខ្ញុំមែនទេ? សូមណែនាំរូបមុខទទេរបស់ Dee Hsu។ ប្អូនស្រីរបស់ខ្ញុំ និងខ្ញុំមានហ្សែនល្អ គ្រាន់តែក្រឡេកមើលម្តាយខ្ញុំពីក្រោយ អ្នកនឹងយល់»។

 រូបភាពថ្មីៗ Barbie Hsu
 រូបភាពថ្មីៗ Barbie Hsu
 រូបភាពថ្មីៗ Barbie Hsu
 រូបភាពថ្មីៗ Barbie Hsu

កាលពីថ្ងៃទី ២៥ ខែមករា Barbie Hsu និងស្វាមី រួមជាមួយនឹងមិត្តភ័ក្តិជាច្រើននៅក្នុងសិល្បៈ បានចូលរួមពិធីជប់លៀងកូនស្រីរបស់ 'ថៅកែកម្មវិធីកម្សាន្ត' ដែលនៅក្នុងរូបថតនោះ រូបនាងត្រូវបានគេសរសើរថាមានភាពស្រស់ស្អាត រូបរាងក្មេងជាងវ័យ និងម៉ូដសម្លៀកបំពាក់ទាន់សម័យ។ Barbie Hsu និងស្វាមីរបស់នាង បានជួបមិត្តភ័ក្តិក្នុងពិធីជប់លៀងយ៉ាងសប្បាយរីករាយ ផងដែរ។

 រូបភាពថ្មីៗ Barbie Hsu
 រូបភាពថ្មីៗ Barbie Hsu

គួររំឮកផងដែរថា នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ប្អូនស្រីរបស់ Barbie Hsu បានបញ្ជាក់ថា នាងបានទទួលមរណភាពក្នុងអាយុ ៤៨ ឆ្នាំ ដោយសារជំងឺគ្រុនផ្តាសាយ អំឡុងពេលធ្វើដំណើរទៅប្រទេសជប៉ុន៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu និង DJ Koo
Barbie Hsu និង DJ Koo
Barbie Hsu និង DJ Koo
Barbie Hsu និង DJ Koo
Barbie Hsu និង DJ Koo
Barbie Hsu និង DJ Koo
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T