ក្រោយ ដំណឹង»»-ម»»-រ»»-ណ»»-ភាពភរិយា ស្វាមី សាន់ឆាយ បង្ហាញអារម្មណ៍ បែបនេះ

//s9.kh1.co/95/9565406a2b30598e7e53a24aecd9f11ec8008361.jpg
តារា & កម្សាន្ដ

 ០៤-កុម្ភៈ-២០២៥ ៩ព្រឹក · ១១ ម៉ោងមុន

លោក DJ Koo ដែលជាស្វាមីរបស់តារាសម្តែងស្រី Barbie Hsu បាននិយាយលើកឡើងបែបនេះ ក្រោយពី ទទួលដំណឹងមរណភាពភរិយា។

កម្សាន្ត៖ លោក DJ Koo ដែលជាស្វាមីរបស់តារាសម្តែងស្រី Barbie Hsu បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ អំពីស្ថានភាពបច្ចុប្បន្នបន្ទាប់ពី ការស្លាប់របស់ភរិយាខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 DJ Koo
 DJ Koo

កាលពីថ្ងៃទី ៣ ខែកុម្ភៈ ក្នុងការហៅទូរស័ព្ទរយៈពេលខ្លីជាមួយ Daily Sports លោក DJ Koo បានបញ្ជាក់ព័ត៌មានដ៏សោកសៅថា «វាមិនមែនជាព័ត៌មានក្លែងក្លាយទេ»។ បើ​តាម​អ្នក​យក​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា សំឡេង​របស់ DJ Koo ពិត​ជា​កំសត់ និង​ឈឺ​ចាប់​ខ្លាំង​ណាស់។

Barbie Hsu 
Barbie Hsu 

គួរបញ្ជាក់ផងដែរ លោក DJ Koo បានជួប Barbie Hsu ម្តងទៀត  បន្ទាប់ពី ការណាត់ជួបកាលពី ២០ ឆ្នាំមុនេះ បន្ទាប់ពីនាងបានលែងលះប្តីដំបូងរបស់នាង។ អ្នក​ទាំង​ពីរ​ បាន​ចុះ​ហត្ថលេខា​រៀប​ការ​ នៅ​ឆ្នាំ​២០២២ ហើយ​បន្ទាប់​មក​ ក៏បានរស់​នៅ​តៃវ៉ាន់។ នៅក្នុងបទសម្ភាសន៍ជាមួយ Daily Sports កាលពីខែកញ្ញាឆ្នាំមុន DJ Koo តែងតែបង្ហាញពីក្តីស្រលាញ់ ចំពោះគ្រួសាររបស់នាង រួមទាំងប្រពន្ធ ព្រមទាំងកូនពីរនាក់របស់នាង ផងដែរ។ យ៉ាងណាមិញ ក្រោយពីបានដឹងដំណឹងមួយនេះ នៅលើបណ្ដាញសង្គមកូរ៉េ មនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងសម្ដែងការសោកស្ដាយចំពោះ DJ Koo ផងដែរ ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu និង DJ Koo
Barbie Hsu និង DJ Koo
Barbie Hsu និង DJ Koo
Barbie Hsu និង DJ Koo
Barbie Hsu និង DJ Koo
Barbie Hsu និង DJ Koo
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T