ធ្លាប់តែឃើញសុភាពតែឥឡូវ Jisoo លេងខ្លួនមួយចា»-ស់ដៃ សម្រាប់អាល់ប៊ុមថ្មី

//s9.kh1.co/c9/c9e2ef990b7dbba129462e0f7319170cdc889100.jpg
តារា & កម្សាន្ដ

 ០៤-កុម្ភៈ-២០២៥ ៨ព្រឹក · ១៥ ម៉ោងមុន

នាងក៏បានប្រកាសចេញអាល់ប៊ុមខ្នាតតូចថ្មីសន្លាងមួយឈ្មោះថា "AMORTAGE"

កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Jisoo ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាចម្រៀងនិងតារាសម្ដែង ដ៏ល្បីឈ្មោះម្នាក់ក្នុងវិស័យសិល្បៈ ហើយនាងមិនត្រឹមតែមានទេពកោសល្យទេ តែនាងក៏មានទាំងសម្រស់ទន់ភ្លន់ស្រគត់ស្រគុំបែបព្រះនាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jisoo 
Jisoo 
Jisoo 
Jisoo 

ថ្មីៗនេះ ក្រោយចាកចេញពីផលិតកម្ម YG Entertainment មក Jisoo បានជ្រកកោនក្រោមផលិតកម្ម BLISOO របស់នាងនិងបងប្រុសហើយនាងក៏បានប្រកាសចេញអាល់ប៊ុមខ្នាតតូចថ្មីសន្លាងមួយឈ្មោះថា "AMORTAGE" ដែលមានបទចម្រៀងជាច្រើន។

អាល់ប៊ុម "AMORTAGE"
អាល់ប៊ុម "AMORTAGE"

យ៉ាងណាមិញ Jisoo ទើបតែទម្លាក់រូបភាពថ្មីមួយសម្រាប់អាល់ប៊ុមរបស់នាង ដែលរូបភាពថ្មីនេះ Jisoo តែងខ្លួនប្លែកណាស់ជាមួយនឹងការធ្វើសក់អ៊ុតរួញផ្នត់តូខច ជាមួយនឹងរ៉ូបខោប៊យពណ៌ខៀបវសម្រុងពាក់កណ្ដាលភ្លៅ និងផាត់មុខស្ទាយ៍ស៊ិចស៊ី ជាមួយនឹងការគូសភ្នែកបែប Smoky Eyes ធ្វើឲ្យនាងមើលទៅកាចតែស៊ិចស៊ីអង្រួនចិត្ត៕

រូបភាពថ្មីរបស់ Jisoo 
រូបភាពថ្មីរបស់ Jisoo 

ប្រភព allkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T