កម្សាន្ត៖ Jennie គឺជាតារាចម្រៀងល្បីឈ្មោះ សមាជិកក្រុមចម្រៀងនារី BLACKPINK ដែលមានអ្នកគាំទ្រចាំតាមដានមកពីជុំវិញពិភពលោក ហើយមិនថានាងទៅណាមកណាឬបញ្ចេញសកម្មភាពអ្វី ក៏ត្រូវអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ ក្រោយប្រកាសពីបញ្ចេញអាល់ប៊ុមថ្មីមានឈ្មោះថា "Ruby" និងការបង្ហាញបទចម្រៀងថ្មីក្នុងអាល់ប៊ុមដូចជា "Zen" និង "Love Hangover" គឺ Jennie បានផ្ដល់កិត្តិយសចូលរួមក្នុងកម្មវិធីដែល Hyeri ជាពិធីការិនី។
ក្នុងនោះ ពួកគេបានជជែកគ្នានូវរឿងជាច្រើន ហើយមួយក្នុងនោះ Jennie ក៏បានទម្លាយថាកាលពីមុន នាងពិតជាមិនចូលចិត្តថ្ពាល់ប៉ោងៗរបស់នាងឡើយ ខណៈដែលនាងធ្លាប់ត្រូវគេដាក់រហស្សនាមថា "Mandu Cheeks" ឬនារីថ្ពាល់ដូចគាវប៉ោងៗ។ តែពេលនេះ នាងពិតជាស្រលាញ់អ្វីដែលជាខ្លួននាងណាស់ ខណៈដែលថ្ពាល់ប៉ោងៗរបស់នាងនោះបានបាត់ទៅហើយ ដោយសារកាលវិភាគធ្វើការដ៏មមាញឹករបស់នាង៕
ប្រភព៖ koreaboo