ថៃ៖ បច្ចុប្បន្ននេះ តារាសម្ដែងស្រីល្បីឈ្មោះ Baifern Pimchanok កំពុងតែមានការគាំទ្រយ៉ាងពេញទំហឹង ចំពោះទេពកោសល្យក៏ដូចជា សមត្ថភាពសម្ដែងរបស់នាង ដែលតែងតែលេចមុខនៅក្នុងរឿងដ៏ល្បីជាច្រើន ជាពិសេស តារាស្រីមួយនេះ ក៏មានរូបសម្រស់ស្រស់ស្អាត ដែលអាចពង្វក់ចិត្តហ្វេនៗជាច្រើនបានថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែមានសមត្ថភាព និងរូបសម្រស់ ដែលអាចឲ្យនាងបានគ្រងតំណែងជាតារាស្រីជួរមុខ តែប៉ុណ្ណោះនោះទេ ផ្ទុយទៅវិញ នាងព្រមទាំងមានការលេងស្ទាយ៍តុបតែងមុខមាត់ ម៉ូតសក់ និង សម្លៀកបំពាក់ ដែលសុទ្ធសឹងតែជាស្ទាយ៍ដ៏ពេញនិយម លាយឡំនឹងភាពស៊ិចស៊ីខ្លះ ដែលធ្វើឲ្យនាងទទួលបានការពេញចិត្តពីអ្នកគាំទ្រ និងអ្នកទស្សនាទូទៅ ផងដែរ។
ដោយឡែក កាលពីថ្មីៗនេះវិញ តារាស្រី Baifern ក៏បានមកបង្ហាញខ្លួនជាមួយនឹងស្ទាយ៍ដ៏ថ្មីស្រឡាង ដែលមានការតុបតែងមុខមាត់ និងម៉ូតសក់ ស្ទើរតែចំណាំមុខមាត់ពិតមិនបាន ដោយនៅក្នុងនោះ នាងបានមកជាមួយនឹងឈុតសម្លៀកបំពាក់ពណ៌ខ្មៅ លេងម៉ូតសក់បែបសំពោង ព្រមទាំងចងទីទុយ និងគូសភ្នែកយ៉ាងក្រាស់ក្រែល ខណៈដែលរូបភាពចេញមកមើលទៅពិតជាគួរឲ្យស្រលាញ់ខ្លាំង ព្រោះរូបភាពបង្ហោះមិនបានយូរប៉ុន្មានផង តែមានអ្នកគាំទ្រចុច Like រាប់ពាន់នាក់ ព្រមទាំងអ្នកចូលខមិនសរសើរគ្រប់ៗគ្នា ថែមទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖