ថៃ៖ តារាប្រុសប្រចាំទូរទស្សន៍ CH7 លោក Kitkong Khamkrith (Boom ) ដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើន បន្ទាប់ពីលោកបានបង្ហាញខ្លួនក្នុងខ្សែភាពយន្តភាគរឿងដែលមានចំណងជើងថា «ព្រហ្មលិខិតកំណត់ស្នេហ៍» ដែលបានចាប់ដៃគូរសម្ដែងជាមួយតារាស្រីដ៏ស្រស់ស្អាត គឺកញ្ញា Pim Pimrapa។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើបើក្រលេកមកមើលជីវិតឯកជនរបស់តារាប្រុសវ័យ ៣១ ឆ្នាំរូបនេះវិញ លោកមានម្ចាស់បេះដូងរួចទៅហើយ។ ជារឿយៗ លោក Kitkong Khamkrith តែងតែបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយមិត្តស្រីរបស់លោកដែលជាតារាសម្ដែងដូចគ្នា ហើយក៏តែងតែមានដំណើរកម្សាន្តជាមួយគ្នាញឹកញាប់ផងដែរ៕
តោះ! បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពដ៏ផ្អែមល្ហែមទាំងអស់គ្នា៖





