ឪពុកមុខមាត់ក្មេងជាងវ័យពេក ពេលទៅណាមកណាម្ដងៗ ឡើងគេច្រឡំថាសង្សាររបស់កូនស្រី

//s6.kh1.co/14/144ef8120e979afbb634d4b2c8b56e2e233e14cd.jpg
សង្គម

 ០៩-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

យុវតីជនជាតិចិនម្នាក់អាយុ១៥ឆ្នាំ និងឪពុកដែលមើលទៅក្មេងជាងវ័យ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ

ចិន៖ យុវតីជនជាតិចិនម្នាក់អាយុ១៥ឆ្នាំ និងឪពុកដែលមើលទៅក្មេងជាងវ័យ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ ដោយសារតែពួកគេមើលទៅដូចជាគូស្នេហ៍ដ៏រ៉ូមែនទិកជាជាងឪពុកនិងកូនស្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យុវតី Qi Bao និងឪពុកអាយុ៣៥ឆ្នាំ តែងតែមានភាពស្និទ្ធស្នាលជាមួយគ្នារហូតមក ប៉ុន្ដែមួយរយៈចុងក្រោយនេះទំនាក់ទំនងរបស់អ្នកទាំងពីរ​​មិនដូចមុនទៀតឡើយ នៅពេលនាងធំពេញវ័យ រីឯឪពុកវិញ ហាក់រក្សាវ័យរបស់ខ្លួន​​នៅតែក្មេងដដែល។

ជាក់ស្ដែង ក្នុងឃ្លីបវីដេអូ​​ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនាពេលបច្ចុប្បន្ន ដែលបង្ហោះដោយប្រព័ន្ធផ្សាព្វផ្សាយធំៗរបស់ចិន យុវតី Qi Bao បាននិយាយថា ដោយសារតែមុខមាត់ក្មេងជាងវ័យ និងស្ទាយ៍លេងខ្លួនរបស់ឪពុកនាង ជារឿយៗបានធ្វើឲ្យគេយល់ច្រឡំថាជាគូស្នេហ៍។ ហើយសូម្បីតែមិត្ដរួមសាលា​ និងគ្រូរបស់នាងជាដើម បានសួរនាងថា «តើមានទំនាក់ទំនងជាមួយនិសិត្សមហាវិទ្យាល័យមែនទេ?» ។

យ៉ាងណាមិញ បុរសជាឪពុកក៏បានបង្ហោះរូបភាពមួយសន្លឹកដែលបង្ហាញពីយុវតី Qi Bao ថតជាមួយលោក​ ​​​​​កាលពីនាងនៅតូចផងដែរ។ ជាមួយគ្នានេះ លោកក៏បានបង្ហើបពីអាថ៌កំបាំងនៅពីក្រោយភាពក្មេងជាងវ័យ ថាលោកមិនមានអ្វីពិសេសក្នុងការថែរក្សាសម្រស់នោះទេ គឺគ្រាន់តែលាងមុខជាមួយសាប៊ូប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

យុវតី Qi Bao  និងឪពុក
យុវតី Qi Bao  និងឪពុក
យុវតី Qi Bao  និងឪពុក
យុវតី Qi Bao និងឪពុក
យុវតី Qi Bao  និងឪពុក
យុវតី Qi Bao និងឪពុក
យុវតី Qi Bao  និងឪពុក
យុវតី Qi Bao និងឪពុក
យុវតី Qi Bao  និងឪពុក កាលនៅក្មេង
យុវតី Qi Bao និងឪពុក កាលនៅក្មេង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T