បរទេស៖ ការប្រកួតប្រជែងថតរូប ដើម្បីដណ្ដើមយកពានរង្វាន់សត្វព្រៃកំប្លែងប្រចាំឆ្នាំទី៦ ត្រូវបានចូលរួមប្រកួតយ៉ាងច្រើនកុះករ ពីបណ្ដាក្រុមអ្នកថតរូបមកពីជុំវិញពិភពលោកកាលពីថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយការប្រកួតប្រជែងនេះ ត្រូវបានបង្កើតឡើងដោយលោក Tom Sullam និងលោក Pual Joynson ដែលពួកគាត់ទាំងពីរគឺជាអ្នកថតរូបអាជីពខាងសព្វព្រៃ។
យោងតាមសម្ដីរបស់លោក Tom បានឲ្យដឹងថា ការប្រកួតប្រជែងថតរូប មិនត្រឹមតែផ្ដល់ស្នាមញញឺមឡើយ វាក៏បានធ្វើការជាមួយមូលនិធិ Born Free Foundation ដើម្បីបង្ហាញពីសារៈសំខាន់នៃការអភិរក្សសត្វព្រៃដ៏ស្រស់ស្អាតរបស់ភពផែនដីផងដែរ។
យ៉ាងណាមិញ ខាងក្រោមនេះគឺជារូបភាពខ្លះៗដែលបានធ្វើការជ្រើសរើសចុងក្រោយ ដ៏ល្អបំផុត៖
១. អណ្ដើកមួយក្បាលនេះមើលទៅដូចជាមានទឹកមុខយ៉ាងមាំ និងឈ្លើយចំពោះអ្នកថតរូប។ ហើយរូបនេះដែរ ត្រូវបានថតឡើងនៅឯរីសតមួយលើកោះ Lady Elliot ក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី។
២. ត្រីចម្រុះពណ៌ ទឹកមុខពោរពេញដោយស្នាមញញឹម ដែលមើលទៅស្រដៀងទៅនឹងត្រីក្នុងខ្សែភាពយន្ដ Disney។ ហើយរូបនេះដែរ ត្រូវបានថតឡើងនៅឯកោះ The Canary ប្រទេសអេស៉្បាញ។
៣. កំប្រុកនេះ មើលទៅដូចជាវាកំពុងខំប្រឹងបញ្ចេញសំឡេង ស្រែកច្រៀង ដោយងើយក្បាលទៅខាងលើឲ្យខ្ពស់។ ហើយរូបនេះដែរ ត្រូវបានថតឡើងនៅឯប្រទេសហុងគ្រី។
៤. ខ្លាឃ្មុំនេះ បានក្រោកឈរយ៉ាងត្រង់ខ្លួននៅក្នុងទឹក និងក្រវីដៃម្ខាងមកកាន់អ្នកថតរូប។ ហើយរូបថតនេះដែរ ត្រូវបានថតឡើងនៅឯសហរដ្ឋអាមេរិក។
៥. សត្វហ្សីរ៉ាហ្វមួយក្បាលមានទឹកមុខយ៉ាងស្មើ និងមួយក្បាលទៀតអើតក្បាលមកកាន់កាមេរ៉ា ដោយទឹកមុខស្រស់ស្រាយ។ ហើយរូបនេះដែរ ត្រូវបានថតឡើងនៅឧទ្យានជាតិ Etosha ក្នុង Namibia។
៦. ស្វាមួយក្បាលកំពុងធ្វើអ្វីម៉្យាងទៅកាន់ស្វាមួយក្បាលទៀត។ ហើយរូបនេះដែរ ត្រូវបានថតឡើងនៅប្រទេសម៉ាឡេសុី។
៧. ហ្គូរីឡាយកដៃច្រត់ចង្កា ដែលមើលទៅហាក់បីដូចជាកំពុងគិតអ្វីម៉្យាង។ ហើយរូបនេះដែរ ត្រូវបានថតឡើងនៅក្នុងប្រទេសអ៊ូហ្គង់ដា។
៨. សត្វបក្សីមួយក្បាលហាក់បីដូចជាកំពុងរុះក្រចក ឬលេងឧបករណ៍តន្ត្រី។ ហើយរូបនេះដែរ ត្រូវបានថតឡើងនៅក្នុងរដ្ឋផ្លរីដា។
៩. ស្វាមួយក្បាលហាក់ដូចជាកំពុងជិះទោងយោលយ៉ាងសប្បាយរីករាយ ដែលតាមពិតទៅវាកំពុងតោងកន្ទុយស្វាគ្នាឯងប៉ុណ្ណោះ។ ហើយរូបនេះដែរ ត្រូវបានថតឡើងនៅប្រទេសឥណ្ឌា។
១០. ខ្លាឃ្មុំទឹកកកមួយក្បាល យកដៃបាំងមុខ ដែលមើលទៅដូចជាកំពុងអៀនកាមេរ៉ា ឬកើតទុក្ខ។ ហើយរូបនេះដែរត្រូវបានថតឡើងនៅក្នុងប្រទេសន័រវែស៕