បរទេស៖ នៅប្រហែលជា១០ម៉ោងមុននេះ ក្លិប PSV របស់ប្រទេសហូឡង់បានធ្វើការប្រកាសជាផ្លូវការនូវកីឡាករចំណូលថ្មីម្នាក់ដែលបានផ្លាស់ចេញពីក្លិប Borussia Dortmund ដោយគ្មានតម្លៃខ្លួន ពោលគឺកីឡាករខ្សែបម្រើវ័យ២៨ឆ្នាំ Mario Gotze ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារានាំសំណាងឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ ឈ្នះពានរង្វាន់ World Cup ឆ្នាំ២០១៤រូបនេះ បានសម្រេចចិត្តចុះកុងត្រាជាមួយ PSV ចំនួន២រដូវកាលនៅក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ក្រោយចប់កុងត្រាជាមួយ Dortmund នៅចុងរដូវកាលមុន។

គួរឲ្យដឹងដែរថាក្រោយពីផ្លាស់ទៅចូលរួមជាមួយក្លិប Bayern Munich ក្នុងឆ្នាំ២០១៣ កីឡាករ Mario Gotze បានវិលត្រឡប់មករកទ្រនំចាស់របស់ខ្លួនវិញគឺក្លិប Borrusia Dortmund នៅក្នុងឆ្នាំ២០១៦។ ហើយនៅពេលនេះរូបគេក៏បានសម្រេចចិត្តចាកចេញពីទឹកដីអាល្លឺម៉ង់មកលេងនៅទឹកដីនៃប្រទេសហូឡង់វិញម្តង៕

ប្រភព៖ goal