អង់គ្លេស៖ ខ្សែប្រយុទ្ធជម្រើសជាតិអេហ្ស៊ីប Mohamed Salah បានសម្រេចគ្រាប់ទី១០០របស់ខ្លួនឲ្យក្លិបហង្សក្រហម Liverpool ក្រោយរកបានមួយគ្រាប់ក្នុងជំនួបប៉ះ Everton កាលពីល្ងាចថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០កន្លងទៅ ។ ហើយគិតចាប់តាំងពីកកើតក្លិបក្នុងឆ្នាំ១៨៩២មកទល់ពេលនេះ មានកីឡាករចំនួន១៧រូបប៉ុណ្ណោះ ដែលអាចរកបានលើសពី១០០គ្រាប់ឲ្យ Liverpool ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែកបញ្ជីខាងក្រោមនេះនឹងបញ្ជាក់ឲ្យឃើញថា ទម្រាំតែរកបាន១០០គ្រាប់ តើកីឡាករទាំងនោះត្រូវចំណាយពេលប៉ុន្មានប្រកួត?
១៧. កីឡាករ Steven Gerrard - ៤៤៨ ប្រកួត

១៦. កីឡាករ Billy Liddell - ៣១៩ ប្រកួត

១៥. កីឡាករ Kevin Keegan - ៣១៨ ប្រកួត

១៤. កីឡាករ John Barnes - ៣១៣ ប្រកួត

១៣. កីឡាករ Ian St John - ២៧០ ប្រកួត

១២. កីឡាករ Jack Balmer - ២៦២ ប្រកួត

១១. កីឡាករ Dick Forshaw - ២៤៧ ប្រកួត

១០. កីឡាករ Kenny Dalglish - ២៤១ ប្រកួត

៩. កីឡាករ Harry Chambers - ១៨៦ ប្រកួត

៨. កីឡាករ Michael Owen - ១៨៤ ប្រកួត

៧. កីឡាករ Gordon Hodgson - ១៧០ ប្រកួត

៦. កីឡាករ Ian Rush - ១៦៦ ប្រកួត

៥. កីឡាករ Sam Raybould - ១៦៥ ប្រកួត

៥. កីឡាករ Robbie Fowler - ១៦៥ ប្រកួត

៣. កីឡាករ Mohamed Salah - ១៥៩ ប្រកួត

២. កីឡាករ Jack Parkinson - ១៥៣ ប្រកួត

១. កីឡាករ Roger Hunt - ១៤៤ ប្រកួត

ប្រភព៖ givemesport