ភ្នំពេញ៖ ក្រុមហ៊ុន KHM Distribution មានសេចក្តីសោមន្សរីករាយ សូមប្រកាសជាផ្លូវការថា ព្រះនាងតូច នរោត្តម ជេនណា ជារាជទូតសុឆន្ទៈរបស់ក្រុមហ៊ុន ម៉ារីរីហ្គល “Marie Regal” ប្រចាំប្រទេសកម្ពុជា ដែលជាម៉ាកនំមួយដ៏ល្បីល្បាញប្រចាំគ្រួសារប្រជាជនឥណ្ឌូនេស៊ី ដែលមានដើមកំណើតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីឆ្នាំ១៩៥២ ដែលបានឆ្លងកាត់ជាច្រើនជំនាន់មកហើយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនំម៉ារីរីហ្គល “Marie Regal” គឺជានំដ៏មានរសជាតិឈ្ងុយឆ្ងាញ់ សាកសមសម្រាប់ទារកអាយុចាប់ពី១ឆ្នាំឡើងទៅ។ គួ្រសារប្រជាជនឥណ្ឌូនេស៊ី តែងឱ្យកូនៗរបស់ពួកគេញ៉ាំ នំម៉ារីរីហ្គល “Marie Regal” តាំងពីកូនៗនៅតូច រហូតដល់ធំពេញវ័យ ព្រោះជានំដ៏ឆ្ងាញ់ប្រចាំគ្រួសារ។ ក្រុមហ៊ុន KHM Distribution ពិតជារីករាយក្នុងការនាំចូលផ្តាច់មុខនូវនំ នំម៉ារីរីហ្គល “Marie Regal” មកកាន់ទីផ្សារប្រទេសកម្ពុជា ដែលសព្វថ្ងៃនេះយើងមានដៃគូរចែកចាយលក់ ដែលលោកអ្នកអាចរកទិញបាននៅផ្សារទំនើបធំៗដូចជា ៖ Makro, Fair Plus, Lucky , Circle K , Chip Mong និង ផ្សារទំនើបធំៗដទៃទៀត។
នំម៉ារីរីហ្គល “Marie Regal” មានច្រើនជម្រើសដូចជា៖ រសជាតិដើម កញ្ចប់តូច 25ក្រាម ដុំ Roll 120ក្រាម និងកំប៉ុងតូច 550ក្រាម នំរសជាតិដើមញ៉ាំឆ្ងាញ់បំផុតជាមួយកាហ្វេនៅពេលព្រឹក ហើយក៏ល្អសម្រាប់មនុស្សពេញវ័យ អ្នកធ្វើការ និងសម្រាប់កុមារ ញ៉ាំជាមួយទឹកដោះគោមុនពេលទៅសាលា។ ក្រៅពីរសជាតិដើម នំម៉ារីរីហ្គល “Marie Regal” ក៏មានរសជាតិថ្មីគឺ “MarieDuo’’ ជាប្រភេទនំក្រេមឆ្ងាញ់ និងលក់ដាច់លេខមួយនៅឥណ្ឌូនេស៊ី ក្នុងនោះមានរសជាតិដូចជា ៖ រសជាតិ សណ្តែកដី សូកូឡា នឹងវ៉ាន់នីឡា ដែលមានកញ្ចប់តូចៗទម្ងន់ ២០ក្រាម ងាយស្រួលដាក់ក្នុងកាបូបទៅសាលា ឬ ទៅធ្វើការ។
ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន KHM Distribution នឹងពង្រីកការចែកចាយបន្ថែមទៅដល់អ្នកលក់រាយ និងអ្នកបោះដុំអោយបានគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ដើម្បីលោកអ្នកងាយស្រួលក្នុងការរកទិញបាននៅជិតផ្ទះរបស់លោកអ្នក។ ប្រសិនបើលោកអ្នកមានចម្ងល់ ឬចង់ជាវទៅលក់បន្ត លោកអ្នកអាចធ្វើការទំនាក់ទំនងយើងខ្ញុំតាមរយៈទូរស័ព្ទលេខ 085 85 2020 / 087 81 2323 សម្រាប់ព័ត៌មានថ្មីៗអំពី នំម៉ារីរីហ្គល “Marie Regal” សូមចូលទៅកាន់គេហទំព័រហេស្វបុកផេកផ្លូវការរបស់ក្រុមហ៊ុន @Regalbiscuitskh៕