មកស្គាល់ប្រវត្តិ ស្មាត់វ័យក្មេង រហស្សនាមកូននាគស្លាបហង្ស ធី ម៉េងហួ ដែលលេចធ្លោ តាមតារាងបាល់ទះធំៗ

//s9.kh1.co/28/28c0c415082ae38ba43cbdb6e4dc8114d3d4289a.jpg
កីទ្បា

 ០៦-វិច្ឆិកា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សូម្បីតែសិស្សច្បងក៏កីឡាកររូបនេះ បំបាក់បានដែរ !

កម្ពុជា៖ កីឡាករបាល់ទះវ័យក្មេងមួយរូប គឺកីឡាករ ធី ម៉េងហួង របស់ក្លិបក្រសួងមហាផ្ទៃ កំពុងតែធ្វើឱ្យមហាជនដែលនិយមគាំទ្រវិស័យកីឡាបាលទះ មានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីកីឡាកររូបនេះ បានធ្វើព្យុះភ្លៀងជាបន្តបន្ទាប់ ព្រមទាំងធ្លាប់បានបំបាក់សិស្សច្បងជាច្រើនដូចជា អេគីបសុវណ្ណនាថ អេគីបស្មាត់វ៉ា អេគីបស្មាត់រាជ្យ ព្រមទាំងអេគីបល្អៗស្រុកខ្មែរជាច្រើនទៀត នៅតាមតារាងបាល់ទះស្រុកខ្មែរ ។ តើប្រវត្តិរបស់ស្មាត់វ័យក្មេងរូបនេះ មានប្រវត្តិដូចម្ដេច?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=433,q=100/f2/f2cda444bc599ad57b4ff1b3d98a7f065294deb9.jpg

ធី ម៉េងហួង បច្ចុប្បន្នមានអាយុ១៩ឆ្នាំ មានស្រុកមុខកំពូល ខេត្តកណ្ដាល មានកម្ពស់១.៨៦ម៉ែត្រ និងលោតបានកម្ពស់៣.៣៥ម៉ែត្រ ។

រូបគេបានចូលមកហ្វឹកហាត់នៅក្នុងក្លឹបក្រសួងមហាផ្ទៃអស់រយៈពេលជាង៤ឆ្នាំមកហើយ ។ ម៉េងហួង ក៏ជាអតីតកីឡាករបាល់ទះជម្រើសជាតិ លើវាលខ្សាច់ ក្នុងឆ្នាំ២០១៩ ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្របាល់ទះមានការសរសើរពីកីឡាកររូបនេះគឺ ការវាយសេវ៉ា ធ្ងន់ហើយលឿន កម្រនឹងមានកីឡាករណាអាចចាប់បានយ៉ាងល្អណាស់ ហើយជាពិសេសការវាយសម្លាប់ក៏ពិបាកនឹងមានអ្នកបាំងជាប់គេដែរ ៕

https://s9.kh1.co/__image/w=650,h=422,q=100/eb/eb6cde956fe00c291ee435f1fbb2a6f3c74505f8.jpg
Veasna Thanak
វាសនា ឋានៈ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T