ចិន៖ ភាពល្បីល្បាញនៃរឿងភាគប្រទេសចិន ដែលល្បីរន្ទឺសុះសាយក្នុងទ្វីបអាស៊ី «តុលាការមុខដែក» នៅតែជារឿង ដែលគេនិយាយតៗគ្នា ពីមួយជំនាន់ ទៅមួយជំនាន់ ក៏ព្រោះតែសាច់រឿងល្អមើលជក់ចិត្ត ជាពិសេសនោះ តួអង្គនីមួយៗ ក្នុងរឿងមួយនេះ មានទេពកោសល្យក្នុងការសម្តែង បានធ្វើឲ្យនៅតែជាទីចូលចិត្តរបស់មហាជនដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីថ្មីៗនេះ តួអង្គម្នាក់ដែលធ្លាប់ធ្វើជាតួអង្គដ៏សំខាន់ នៅក្នុងរឿង «តុលាការមុខដែក» គឺលោក Jin Chao-chun ដែលសម្តែងជាតួអង្គ ប៉ាវចិន បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញរូបភាពរបស់តារាសម្តែងជើងចាស់រូបនេះ។
យោងតាមសារព័ត៌មាន QQ បានរាយការណ៍ថា លោក Jin Chao-chun និងភរិយា បានប្រទះឃើញ ទៅសួរសុខទុក្ខមិត្តភិក្តរួមសិល្បៈ ខណៈដែលការបង្ហាញខ្លួនលើកនេះ ជាមួយសភាពទ្រុមទ្រោម មានអាយុកាន់តែច្រើន ថែមទាំង សុខភាពរបស់លោកមើលទៅកាន់តែយ៉ាប់យ៉ឺន អ្វីដែលអាសូរជាងនេះទៅទៀតនោះ ដល់ថ្នាក់ រូបលោក ដើរកាន់ឈើច្រត់ ក្នុងស្ថានភាពមួយយ៉ាងលំបាក។
យ៉ាងណាមិញ ក៏ព្រោះតែនេះ ជាការបង្ហាញខ្លួនលើកដំបូងក្រោយពីបាត់រយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ហេតុដូច្នេះ ត្រូវបានទាក់ទាញ ពីបណ្តាលសារព័ត៌មានក្នុងស្រុក តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល បែរជាឃើញ រូបភាពលោក ក្នុងសភាពគួរអាណិតអាសូរបែបនេះទៅវិញ៕
សូមទស្សនារូបភាពខាងក្រោម៖