បរទេស៖ នៅក្នុងពិភពលោកយើងនេះ ពិតជាមានកន្លែងដែលស្អាតៗជាច្រើន ជាមួយធម្មជាតិដ៏ស្រស់បំព្រង ពិតជាធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ បំភ្លេចអស់នូវអារម្មណ៍តានតឹងជាមួយការងារប្រចាំថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់លោកអ្នកដែលស្រលាញ់ ការផ្សងព្រេង និងកន្លែងធម្មជាតិស្អាតៗ ក្រៅប្រទេស ពិតជាជាប់ចិត្តនូវសម្រស់ធម្មជាតិទាំងនេះជាមិនខាន។ ថ្ងៃនេះ ខ្មែរឡូត សូមណែនាំកន្លែងស្អាតៗដែលសម្បូរទៅដោយធម្មជាតិ ចម្រុះ ដែលលោកអ្នកគួរតែទៅកម្សាន្ដសម្រាប់ថ្ងៃសម្រាក។
១. Plitvice Lakes National Park ប្រទេសក្រូអាត
សម្រាប់អ្នកដែលបានទៅលេងប្រទេសក្រូអាត មិនគួរមើលរំលងសួន Plitvice Lakes National Park នេះទេ សួននេះគឺជាសួនដ៏ចំណាស់ និងធំជាងគេក្នុងប្រទេសក្រូអាត សួននេះត្រូវបានគេចាត់បញ្ចូលជាសួនសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ដំបូងគេបង្អស់ បច្ចុប្បន្នកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនផងដែរ។
២. Pulpit Rock, Preikestolen, ប្រទេស Norway
ផ្ទាំងថ្មដ៏ធំមួយនេះ មានទំហំ ២៥ម៉ែត្រការ៉េ មានកម្ពស់ប្រហែល ៦០៤ ម៉ែត្រពីផ្ទៃទឹក ដែលអាចឱ្យអ្នកទស្សនាចូលទៅឈរមើលទេសភាពដ៏ស្រស់ស្អាតជុំវិញនោះបានផងដែរ។ ប៉ុន្តែមុននឹងទៅដល់ អ្នកត្រូវឡើងជ្រលងភ្នំប្រវែងប្រមាណជាង ៣.៨ គីឡូម៉ែត្រជាមុនសិន។
៣. Bora Bora Resort នៅលើកោះ Bora Bora
ជារមណីយដ្ឋានមួយដ៏ស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកពណ៌ខៀវខ្ចីដ៏ធំល្វឹងល្វើយ Bora Bora Resort ស្ថិតនៅក្នុងតំបន់ Motu Tehotu នៅលើកោះ Bora Bora ក្នុងចំណោមកោះរបស់ French Polynesia។
៤. Blue Caves, Zakynthos Island, ប្រទេសក្រិច
ទីកន្លែងនេះជាកន្លែងដែលស្រស់ស្អាតបំផុតនៅក្នុងកោះ Zakynthos ដែលជាកោះធំបំផុតក្នុងសមុទ្រ Lonian ប្រទេសក្រិច។ នៅលើកោះនេះមានទិដ្ឋភាពឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងរូងភ្នំ Blue Caves ដែលគួរឱ្យចង់គយគន់ អមជាមួយទឹកសមុទ្រថ្លាឆ្វង់ និងចំណាំងផ្លាតដ៏ស្រស់ស្អាតពីផ្ទៃមេឃបានធ្វើឱ្យកន្លែងនេះក្លាយជាកន្លែងដ៏ស្រស់ស្អាតមួយនៅលើពិភពលោក។
៥. Capilano Suspension Bridge, Vancouver, ប្រទេស British Colombia
ស្ពានដ៏អស្ចារ្យមួយនេះមានកម្ពស់ជាង ៧០ម៉ែត្រ និងមានប្រវែងជាង១៤០ម៉ែត្រ ស្ពាននេះជាតំបន់ទាក់ទាញដ៏ខ្លាំងសម្រាប់អ្នកទេសចរ៕