បរទេស ៖ Justin Bieber បានអបអរសាទរការចេញផ្សាយបទថ្មីរបស់គាត់។ គាត់បានសាក់រូបផ្លែ Peach នៅលើកដើម្បីទុកជាអនុស្សាវរីយ៍។ ការសាក់រូបផ្លែឈើនេះនៅលើកញ្ចឹងកនេះ បានធ្វើឱ្យម្តាយរបស់គាត់មិនពេញចិត្តឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាចម្រៀងប៉ុបវ័យ ២៧ ឆ្នាំរូបនេះបានចែករំលែករូបថតនៃការរចនារូបសាក់នៅលើបណ្តាញសង្គម Instagram ហើយម្តាយរបស់គាត់ឈ្មោះ Pattie Mallette ក៏បានបង្ហាញពីការមិនពេញចិត្តរបស់គាត់ភ្លាមៗផងដែរដោយបានសួរទៅកូនគាត់ប្រុសថា "Don't you have enough yet?" ដែលចង់មានន័យថា "សាក់ប៉ុណ្ណឹងហើយមិនទាន់គ្រប់គ្រាន់ទៀតមែន?" ដោយបន្ថែមរូប emoji 🙁 ទៀតផង។
Justin ធ្លាប់បានលើកឡើងរួចមកហើយថាគាត់កំពុងគិតអំពីការបង្កើតអនុស្សាវរីយចងចាំំណាមួយសម្រាប់បទចម្រៀងថ្មីរបស់គាត់ ដោយបាននិយាយថា "Maybe I'll get like a small peach on my body somewhere." ដែលមានន័យថា "ប្រហែលជាខ្ញុំនឹងមានរូបផ្លែប៉េសតូចមួយនៅលើដងខ្លួនរបស់ខ្ញុំនៅកន្លែងណាមួយ"។
អ្នកគាំទ្ររបស់ចាស្ទីនក៏បានរិះគន់រូបគាត់ផងដែរ ដោយពួកគេបានចងចាំនូវពាក្យសន្យាមួយរបស់គាត់ ដោយមានម្នាក់បានបញ្ចេញមតិលើរូបភាពរបស់គាត់ថា "You promised Hailey no more on the neck, So why?" "អ្នកបានសន្យាជាមួយ Hailey ហើយមែនទេថាហ្នឹងមិនមានស្នាមសាក់នៅលើកញ្ចឹងកទៀតទេ, ដូច្នេះហេតុអ្វី?"។
ហើយក៏មានមិតិមួយទៀតសសេរថា: "I THOUGHT HAILEY SAID NO MORE NECK TATTOOS."
"ខ្ញុំគិតថា Hailey បាននិយាយថា កុំមានស្នាមសាក់នៅលើកញ្ចឹងកទៀតអោយសោះ"៕