ក្រោយពីដឹងដំណឹងនៃតេស្តរកកូវីដ១៩ តារាចម្រៀងសម្លេងស្រទន់ នី រតនា បានបង្ហោះសារត្រេកអរជាខ្លាំងមួយនៅលើបណ្ដាញសង្គមរបស់លោកក្រោយទទួលលទ្ធតេស្ដលើកទី ២ និងលើកទី៣ គឺអវិជ្ជមានកូវីដ-១៩ ( Negative )។ ខណៈដែលតារាចម្រៀងប្រចាំផលិតកម្មហង្ស មាស នី រតនា កំពុងតែទន្ទឹមរងចាំលទ្ធផលតេស្ដរកកូវីដ យ៉ាងអន្ទះសារពេលនេះបានដឹងហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយនៅមុននេះ លោក រតនា បានបង្ហោះក្នុងហ្វេសប៊ុក បញ្ចាក់ច្បាស់ថាលោកពុំមាន ជំងឺកូវីដនោះទេ ពោលគឺលទ្ធផល តេស្ដលើកទី២ និងលើកទី៣ អវិជ្ជមាន កូវីដ-១៩។ បន្ទាប់ពីទទួលបានលទ្ធផលអវិជ្ជមាន នី រតនា ហាក់ធូរទ្រូងខ្លាំង ព្រោះថាកន្លងមកតារាចម្រៀងរូបនេះមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចប៉ះពាល់ដល់ក្រុមគ្រួសារជាពិសេសកូនតូច។
ដោយឡែកគិតត្រឹមថ្ងៃ២២ មីនា នេះតារាចម្រៀងប្រចាំផលិតកម្មងហង្ស មាស មានអ្នកកើតជំងឺជាច្រើននាក់រួមទាំងអ្នកនិពន្ធផងដែរ។ ហើយស្រប់ពេលនោះដែលគេទទួលបានដំណឹងថាតារាចម្រៀងស្រី ល្បីឈ្មោះ សួស វីហ្សា មានវិជ្ជមានកូវីដ-១៩ ក្រោយធ្វើតេស្ដលើកទី៣៕