ទំនងណាស់ បបរមាន់គ្រឿងផ្សំពិសេស វិធីធ្វើងាយៗ

//s9.kh1.co/56/56ae038d0682219f7670d603ab5a23454efc7e65.jpg
តារា & កម្សាន្ដ

 ១៣-ធ្នូ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បបរមាន់ មិនពិបាកធ្វើទេ ឲ្យតែយើងមានគ្រឿងផ្សំគោលគឺមាន់ស្រែនិង អង្កររួមជាមួយគ្រឿងទេសផ្សេងៗជាការស្រេច។ ចំណែកឯវិធីធ្វើវិញស្រួលដូចបកចេក យើងអាចធ្វើបបរមាន់ញុំាបានមួយគ្រួសារ។

កម្សាន្ត៖ បបរមាន់ ជាអាហារសម្រន់មួយមុខដ៏ពេញនិយម ព្រោះតែវាមានរសជាតិឆ្ងាញ់ជាងបបរសាច់ផ្សេងៗសម្រាប់អ្នកដែលចូលចិត្តសាច់មាន់។ ហើយរបៀបធ្វើវាក៏មានភាពងាយស្រួលដែរ គ្រឿងផ្សំអាចរកទិញនៅផ្សារបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖(លៃលកតាមបរិមាណដែលយើងចង់ធ្វើ)

១. អង្ករ

២. មាន់ស្រែ យកទាំងគ្រឿងក្នុង

៣. ខ្ញី ខ្ទឹមស ឆៃប៉ូវប្រៃ ផ្សិតចំបើង ស្លឹកខ្ទឹម ជីរណា ក្រូចឆ្មា សណ្ដែកបណ្ដុះ បង្គា យីហ៊ឺត្រាំទឹកឲ្យរីក ម្រេច ខ្ទឹមសបំពង

បបរមាន់
បបរមាន់

របៀបធ្វើ៖

១. ដាំទឹកកន្លះឆ្នាំងឲ្យពុះ

២. លាងមាន់ឲ្យស្អាត ហើយដាក់ស្ងោរទាំងមូលចូលក្នុងឆ្នាំងទឹកដែលពុះ ហើយដាក់ ឆៃប៉ូវប្រៃ បង្គា យីហ៊ឺ បង់ចូលរំងាស់ជាមួយមាន់។

៣. លាងអង្ករឲ្យស្អាតហើយទុកវាឲ្យស្រស់ទឹកមួយឡែក។ ចិញ្ច្រាំខ្ទឹមសនិងខ្ញីឲ្យម៉ត់ហើយឆាវាចូលគ្នាឲ្យឈ្ងុយ បន្ទាប់មកដាក់អង្ករដែលស្រស់ទឹកហើយចូលឆាជាមួយគ្នាឲ្យចូលជាតិគ្នាប្រហែល១០នាទី។

៤. ពេលសាច់មាន់ឆ្អិនហើយ យើងស្រង់វាចេញ ហើយដាក់អង្ករដែលយើងឆានោះចូលក្នុងឆ្នាំងស៊ុបរំងាស់ឲ្យអង្កររីក។ បន្ទាប់មកដាក់ផ្សិតចូល ហើយដាក់គ្រឿងទេស អំបិល ទឹកត្រី ម្សៅស៊ុបបន្តិច សៀង ស្ករស  គល់ជីគិនឆាយ ភ្លក់រសជាតិមើលឲ្យល្មម។

៥. ពេលបបរឆ្អិនហើយ យើងដួសដាក់ចានដាក់សណ្ដែកបណ្ដុះ ហែកសាច់មាន់ដាក់ថែមជី ស្លឹកខ្ទឹម ខ្ទឹមសបំពង ម្ទេស ម្រេច ក្រូចឆ្មា និងហាន់ចាខ្វៃដាក់ បានជា បបរមាន់ មួយចានដ៏ឈ្ងុយឆ្ងាញ់អាចញុំាបានជាមួយគ្រួសារយ៉ាងស្រួល៕

ប្រភព៖ ឆ្ងាញ់រាល់ថ្ងៃ-Daily foods

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T