អាហារ៖ បងប្អូននៅផ្ទះ តែងតែចង់រកអាហារអ្វីដែលឆ្ងាញ់ ហើយងាយស្រួលចម្អិននឹងចំណាយលុយតិច ដូចនេះមករៀនធ្វើ ណែមអាំងស្រួយ ដែលមានរសជាតិឆ្ងាញ់ពិសេសសប្បាយធ្វើទៀតផង។ អាហារមួយនេះ មិនត្រូវការគ្រឿងផ្សំច្រើននោះទេ គឺសាមញ្ញបំផុត សំខាន់ឲ្យតែមាន សំបកណែម មកអាចធ្វើញុំាបានយ៉ាងឆ្ងាញ់មាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. សំបកណែម
២. ស្លឹកខ្ទឹម ស្លឹកគូឆាយ (ដាក់ក៏បានអត់ក៏បាន)
៣. ប្រហិតក្ដាម ប្រហិតហតដក
៤. ខ្ទឹមសរ ខ្ទឹមក្រហម
៥. ការ៉ុត
៦. អំបិល ស្ករស ម្រេច
៧. ប្រេងខ្យង
គ្រឿងផ្សំទាំងអស់អាចដាក់ផ្សំទៅតាម ចំណង់ចំណូលចិត្ តនិងរសជាតិដែលពេញចិត្ត ហើយគ្រឿងខ្លះអាចដាក់ក៏បាន មិនដាក់ក៏បាន ។
របៀបធ្វើ៖
១. យកចានក្រឡុកមួយដើម្បីដាក់គ្រឿង គោះពងដាក់ ដាក់គ្រឿង អំបិល ស្ករស ម្រេច ប្រេងខ្យង រួចវាយវាឲ្យសព្វ បន្ទាប់មកចិតបន្លែដែលត្រូវដាក់ដូចជា ការ៉ុតចិតជាសរសៃតូចៗ ស្លឹកខ្ទឹមនិងស្លឹកគូឆាយហាន់តូចៗ ប្រហិតក្ដាមនិងប្រហិតហតដក ហាន់ជាដុំតូចៗដាក់ចានសិន ។
២. ចាក់បន្លែដែលចិតរួចទាំងអស់នោះចូលក្នុងចានរួមជាមួយប្រហិតទាំងពីមុខ លាយជាមួយពង ហើយលាយវាឲ្យបែកសាច់ចូលគ្នាល្អ។
៣. បង្កាត់ភ្លើងយករងើកសម្រាប់អាំង ឬប្រើចង្ក្រាន្តភ្លើងក៏បានដោយបើកភ្លើងតិចៗ រួចប្រដាប់អាំងមកដាក់ហើយយកសំបកណែមមកដាក់ពីលើ រួចដួសពងលាយគ្រឿងក្នុងចាននោះដាក់ពីលើសំបកណែមស្ដើងៗ យកគំរបឆ្នាំងបិទចាំដល់វាឆ្អិនជាការស្រេច។ នៅពេល ណែមអាំងឆ្អិន វាមានរសជាតិឆ្ងុយ ចំណែកឯកសំបកណែមវិញ ស្រួយឆ្ងាញ់៕
ប្រភពពី៖ Mey Sann