ម៉ាឡេស៊ី៖ លោក Naeem Nassir អតីតអ្នកបើកយន្តហោះមានបទពិសោធន៍ការងាររយៈពេល ៦ឆ្នាំមួយរូបបានបើកលក់ប៊ឺហ្គឺរតាមចិញ្ចើមផ្លូវនៅឯទីប្រជុំជន Bukit Jelutong ប្រទេសម៉ាឡេស៊ីតាំងពីចុងឆ្នាំ២០២០ កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដំបូងលោក Nassir ជាអ្នកបើកបើកយន្តហោះមួយរូបឲ្យក្រុមហ៊ុនអាកាសចរ Malaysia Airlines ចាប់តាំងពីឆ្នាំ២០១៤ ដល់ ២០១៨ រួចក៏ផ្លាស់ទៅបម្រើការឲ្យក្រុមហ៊ុន Oman Air នៃប្រទេសអូម៉ង់ វិញចាប់ពីឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ២០២០ ក៏ត្រូវក្រុមហ៊ុនមួយនេះផ្អាកការងារដោយសារតែវិបត្តិជំងឺកូវីដ-១៩។
ដោយសារតែចំណង់ចំណូលចិត្តនឹងការញ៉ាំប៊ឺហ្គឺរ លោកក៏បានរៀនស្រាវជ្រាវពីរបៀបធ្វើម្ហូបមួយនេះ តាមរយៈមើលទូរទស្សន៍ មើលសៀវភៅ ក៏ដូចជាតាមបណ្ដាញសង្គមអ៊ីនធឺណិតនានាជាមួយប្រពន្ធលោក ដើម្បីបើកលក់ជាអាជីវកម្មជំនួសអាជីពជាអ្នកបើកបរយន្តហោះជាបណ្ដោះអាសន្នសិន។
ជាចុងក្រោយ លោក Nassir ក៏បានលើកទឹកចិត្តឲ្យអ្នកធ្វើការអាកាសចរ ក៏ដូចជាការងារផ្សេងៗទៀត ដែលបានបាត់បង់ការងារ ដោយកូវីដ១៩នេះកុំឲ្យបាក់ទឹកចិត្ត និងស្វែងរកការងារណាផ្សេងជាបណ្ដោះអាសន្នដើម្បីបន្តដំណើរជីវិតទៅមុខទៀត៕