មេដឹកនាំ​ពិភព​លោក​ទាំង​ ១៥រូប​នេះ​ សុទ្ធ​តែ​​ធ្លាប់​​ឆ្លង​កាត់​​បទ​​ពិសោធន៍​​ «ឆ្លង​​ជំងឺ​​កូវីដ​១៩»

//s9.kh1.co/5b/5bfb96407b753e51c65d90d4f7e09c5b1aa2de11.jpg
សង្គម

 ២១-ធ្នូ-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

តើមេដឹកនាំពិភពលោកណាខ្លះដែលបានឆ្លងជំងឺកូវីដ-១៩?

បរទេស៖ គិតមកទល់ពេលនេះ ជំងឺកូរ៉ូណា ឬកូវីដ-១៩បានឆ្លងរីករាលដាល និងសម្លាប់មនុស្សចំនួនជិត ២លានអ្នក ក្នុង​ចំណោមអ្នកឆ្លងប្រមាណជា ៧៦លាននាក់ ទូទាំងពិភពលោក ដោយក្នុងនោះក៏មានមេដឹកនាំ​នៃប្រទេស​ជុំវិញ​ពិភព​លោក​ផងដែរ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson

លោក Boris Johnson
លោក Boris Johnson

លោកបានឆ្លងជំងឺនេះកាលថ្ងៃទី២៧ ខែមីនា បន្ទាប់ពីគ្រុនក្តៅលោក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចក្រភព​អង់គ្លេស​មានអ្នកឆ្លងប្រមាណជាជិត២លាននាក់ ខណៈដែលអ្នកស្លាប់មានចំនួន៦៥៥២០នាក់។

២. ព្រះអង្គម្ចាស់ Albert ទី២ នៃប្រទេសម៉ូណាកូ

ព្រះអង្គម្ចាស់ Albert ទី២
ព្រះអង្គម្ចាស់ Albert ទី២

ទ្រង់បានឆ្លងជំងឺនេះនៅពាក់កណ្ដាលខែមីនា។ ប្រទេសម៉ូណាកូមានអ្នកឆ្លងប្រមាណជា៧២៣នាក់ និងអ្នក​ស្លាប់ ៣​នាក់។

៣. នាយករដ្ឋមន្ត្រីរុស្សី លោក Mikhail Mishustin

លោក Mikhail Mishustin
លោក Mikhail Mishustin

លោកបានឆ្លងជំងឺនេះកាលថ្ងៃទី៣០ ខែមេសា។ ប្រទេសរុស្សីមានអ្នកឆ្លងប្រមាណជាជិត៣លាននាក់ ខណៈអ្នក​ស្លាប់ ៤៩៧៤៤នាក់។

៤. នាយករដ្ឋមន្រ្តីអាមេនី លោក Nikol Pashinyan

លោក Nikol Pashinyan
លោក Nikol Pashinyan

លោកបានឆ្លងជំងឺនេះកាលពីថ្ងៃទី១ ខែមិថុនា រួមទាំងក្រុមគ្រួសារផងដែរ។ ប្រទេសអាមេនីមានអ្នកឆ្លង​ប្រមាណ​ជា​១៥ម៉ឺននាក់ ឯអ្នកស្លាប់ចំនួន២៦១៦នាក់។

៥.  ប្រធានាធិបតីហុងឌូរ៉ាស លោក Juan Orlando Hernandez

 លោក Juan Orlando Hernandez
 លោក Juan Orlando Hernandez

លោកបានឆ្លងជំងឺនេះកាលពីថ្ងៃទី១៦ ខែមិថុនា រួមទាំងប្រពន្ធ និងជំនួយការ២នាក់ទៀត។ ប្រទេសហុងឌូរ៉ាស​មាន​អ្នក​​ឆ្លងប្រមាណជា១១ម៉ឺននាក់ អ្នកស្លាប់ចំនួន៣០២៣នាក់។

៦. ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro

លោក Jair Bolsonaro
លោក Jair Bolsonaro

លោកបានឆ្លងជំងឺនេះកាលពីថ្ងៃទី៧ ខែកក្ដដា ខណៈដែលលោកបានមើលស្រាលលើជំងឺមួយនេះ។ ប្រទេសប្រេស៊ីល​មានអ្នកឆ្លងប្រមាណជា៧លាននាក់ជាង ឯអ្នកស្លាប់មានចំនួន១៨៦៣៥៦នាក់។

៧. ប្រធានាធិបតីបូលីវី លោកស្រី Jeanine Áñez

លោកស្រី Jeanine Áñez
លោកស្រី Jeanine Áñez

លោកស្រីបានឆ្លងជំងឺនេះកាលពីថ្ងៃទី៩ ខែកក្ដដា។ ប្រទេសបូលីវីមានអ្នកឆ្លងប្រមាណជាជាង១៥ម៉ឺននាក់ អ្នកស្លាប់​ចំនួន៩០៣៥នាក់។

៨. ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko

លោក Alexander Lukashenko
លោក Alexander Lukashenko

លោកបានឆ្លងជំងឺនេះកាលពីថ្ងៃទី២៨ខែកក្ដដា នៅមុនការបោះឆ្នោតប្រធានាធិបតី។ ប្រទេសបេឡារុស​មានអ្នក​ឆ្លង​ប្រមាណជា១៧ម៉ឺននាក់ជាង ខណៈអ្នកស្លាប់មានចំនួន១៣១៦នាក់។

៩. ប្រធានាធិបតីហ្គាតេម៉ាឡា លោក Alejandro Giammattei

លោក Alejandro Giammattei
លោក Alejandro Giammattei

លោកបានឆ្លងជំងឺនេះកាលពីថ្ងៃទី១៨ ខែកញ្ញា។ ប្រទេសហ្គាតេម៉ាឡាមានអ្នកឆ្លងប្រមាណជា១៣ម៉ឺននាក់ និងអ្នក​ស្លាប់ ៤៦២៤នាក់។

១០. ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump 

លោក Donald Trump 
លោក Donald Trump 

ប្រធានាធិបតីទី៤៥រូបនេះបានឆ្លងជំងឺកូវីដ-១៩កាលពីថ្ងៃទី២ ខែតុលា។ សហរដ្ឋអាមេរិកមានអ្នកឆ្លង​ប្រមាណ​ជា១៧លាននាក់ ខណៈដែលអ្នកស្លាប់មានចំនួន៣១៧១២០នាក់។

១១. ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda

លោក Andrzej Duda
លោក Andrzej Duda

លោកបានឆ្លងជំងឺនេះកាលពីថ្ងៃទី២៤ ខែតុលា។ ប្រទេសប៉ូឡូញមានអ្នកឆ្លងប្រមាណជា១លាននាក់ អ្នកស្លាប់ចំនួន ២៥២៥៤នាក់។

១២. នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Boyko Borissov

លោក Boyko Borissov
លោក Boyko Borissov

លោកបានឆ្លងជំងឺនេះកាលពីថ្ងៃទី២៥ ខែតុលា។ ប្រទេសប៊ុលហ្គារីមានអ្នកឆ្លងប្រមាណជា១៩ម៉ឺននាក់ ឯអ្នកស្លាប់​មាន​ចំនួន៦៥៥១នាក់។

១៣. ប្រធានាធិបតីអាល់ហ្សេរី លោក Abdelmadjid Tebboune

លោក Abdelmadjid Tebboune
លោក Abdelmadjid Tebboune

លោកបានឆ្លងជំងឺនេះកាលពីថ្ងៃទី៣ ខែវិច្ឆិកា។ ប្រទេសអាល់ហ្សេរីមានអ្នកឆ្លងប្រមាណជា៩ម៉ឺននាក់ អ្នកស្លាប់​ចំនួន២៦៥៩នាក់។

១៤. អតីតប្រធានាធិបតីអេស្វាទីនី លោក Ambrose Dlamini

លោក Ambrose Dlamini
លោក Ambrose Dlamini

លោកបានឆ្លងជំងឺនេះកាលពីថ្ងៃទី១៦ ខែវិច្ឆិកា។ ប្រទេសអេស្វាទីនី មានអ្នកឆ្លងប្រមាណជា៧ពាន់នាក់ អ្នកស្លាប់​ចំនួន១៣៧នាក់។

១៥. ប្រធានាធិបតីបារាំង លោក Emmanuel Macron

លោក Emmanuel Macron
លោក Emmanuel Macron
https://s9.kh1.co/__image/w=650,h=1310,q=100/14/14295a38b48a51088f9ed620ae58fa7603687fda.jpeg
Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T