គួរឲ្យគោរព! ឌូស្សស្មេ មានឈាមជ័រអុឺរ៉ុបមែន តែស្រលាញ់វប្បធម៌ខ្មែរ សូម្បីតែដៃក៏សាក់រូបនេះ

//s9.kh1.co/de/de801ba3e2aad5dd496137722966f9800f92826b.jpg
តារា & កម្សាន្ដ

 ១៤-មករា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

12mé (ឌូស្សស្មេ) បង្ហាញការគោរពស្រលាញ់ ដោយការចាក់សាក់រូប តារាចម្រៀងអធិរាជសម្លេងមាស លោក សុិន សុីសាមុតទៅក្ន​ងបណ្តាញសង្គម។

ភ្នំពេញ៖ 12mé (ឌូស្សស្មេ) គឺជាតារាចម្រៀងអន្តរជាតិចង្វាក់ ញ៉ាក់កន្ត្រាក់អារម្មណ៍ បែបហុីបហប ដ៏មានទេសកោសល្យមួយរូបដែល ទទួលបានគោរពកោតសរសើរពីសំណាក់អ្នកគាំទ្រជាច្រើនជាច្រើនពីបណ្តាប្រទេសផ្សេង ជាពិសេសគឺប្រជាជនកម្ពុជាតែម្តង ដោយសារតែលោកក៏អាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់ មិនខុសពីជនជាតិដើមប៉ុន្មាននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ទន្ទឹមនឹងបច្ចេកទេសនិង សមត្ថភាពក្នុងវិស័យសិល្បក្រៅពីការច្រៀង លោកក៏អាចលេង ឧបករណ៍តន្ត្រីបានយ៉ាងច្រើនប្រភេទ ហើយក៏អាចបង្កើតបទចម្រៀងបានយ៉ាងស្ទាត់ទៀតផងហើយ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះគឺលោក មានចិត្តស្រលាញ់នូវវប្បធម៍និង ភាសារបស់់ខ្មែរយ៉ាងខ្លាំងតែម្តង ដែលកន្លងមកលោកក៏តែងតែបង្ហាញពីក្តីស្រលាញ់ដ៏ធំធេងរបស់ខ្លួនទៅកាន់ ប្រជាជនទាំងមូល តាមរយៈ បទចម្រៀង រូបភាពនិង ការនិយាយស្តីជាដើម។

ដោយឡែក ក្នុងថ្ងៃនេះ លោក ឌូស្សស្មេ បានបង្ហោះរូបភាពការចាក់សាក់ពិតៗ លើនៅស្បែកផ្នែកស្មាររបស់ខ្លួនផ្ទាល់ ដែលបង្ហាញពីចិត្តគោរពស្រលាញ់ តារាចម្រៀងជើងចាស់អធិរាជសម្លេងមាស លោក សុិន សុីសាមុត ដែលជារៀមច្បង ជានិមិត្តរូបរបស់ខ្លួននិង ព្រមទាំងប្រជាជនកម្ពុជាទាំងមូលផងដែរ។

អ្នកគាំទ្រក៏កោតសរសើរនូវទឹកចិត្តតារាចម្រៀងរូបនេះ ដែលលោកមានឈាមជ័រជាជនបរទេស ប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីទឹកចិត្តនិង ការស្រលាញ់ របស់លោក ទៅកាន់ប្រទេសកម្ពុជា គឺផុសចេញពីបេះដូងពិតតែម្តង ដោយមិនអាចកាត់ថ្លៃបានឡើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

12mé (ឌូស្សស្មេ)
12mé (ឌូស្សស្មេ)
12mé (ឌូស្សស្មេ)
12mé (ឌូស្សស្មេ)
12mé (ឌូស្សស្មេ)
12mé (ឌូស្សស្មេ)
12mé (ឌូស្សស្មេ)
12mé (ឌូស្សស្មេ)
12mé (ឌូស្សស្មេ)
12mé (ឌូស្សស្មេ)
12mé (ឌូស្សស្មេ)
12mé (ឌូស្សស្មេ)
12mé (ឌូស្សស្មេ)​សាក់រូប តារាចម្រៀង សុិន សុីសមុទ្រ
12mé (ឌូស្សស្មេ)​សាក់រូប តារាចម្រៀង សុិន សុីសមុទ្រ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T