ថៃ៖ យោងតាមព័ត៌មានពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃបានឱ្យដឹងថា តារាសម្ដែង Margie Rasri នឹងត្រឡប់មកចូលរួមការសម្ដែងវិញ នៅក្នុងខ្សែភាពយន្តថ្មី «Mummy Tee Ruk» បន្ទាប់ពីបានសម្រាកអស់រយៈពេល២ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពដដែលបានបន្ថែមថា អ្នកម្ដាយរូបនេះនឹងត្រូវចូលរួមសម្ដែងជាមួយនឹងតារាមួយចំនួនទៀតដូចជា Smith Paswitch, March Chutavuth, និង Mona Amolrada ហើយផលិតកម្ម Master One គឺជាអ្នកទទួលខុសត្រូវលើការផលិតខ្សែភាពយន្តនេះ។
គួររំឭកផងដែរថា តារាស្រី Margie Rasri បានរៀបការជាមួយលោក Passarakorn Chirathivat កាលពីខែធ្នូ ឆ្នាំ២០១៧ ហើយនៅពាក់កណ្ដាលឆ្នាំ ២០១៩ គេទាំងពីរនាក់ក៏បង្កើតបានកូនភ្លោះ ស្រីម្នាក់ ប្រុសម្នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍របស់គេផងដែរ៕
ចង់ជ្រាបច្បាស់ សូមទស្សនាកម្ររូបភាពខាងក្រោម៖