ឆ្លងការការប្រកួតប្រជែងអស់រយៈពេល ២៥សប្តាហ៍ ទីបំផុតកម្មវិធីប្រឡងចុងភៅឯកលំដាប់ថ្នាក់ពិភពលោក MasterChef Khmer រដូវកាលទី២ បានរកឃើញម្ចាស់ជ័យលាភីប្រាក់រង្វាន់ ៥០,០០០ដុល្លារ ហើយនាយប់ថ្ងៃ ២៤មករាកន្លងនេះ។
មានបេក្ខជនចំនួន ២៥រូបបានទទួលសិទ្ធិផ្លូវការក្នុងការប្រកួតក្នុងផ្ទះបាយនៃកម្មវិធីមួយ ដែលបានមកពីតំបន់ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។ រហូតដល់វគ្គផ្តាច់ព្រ័ត្រ គឺមានបេក្ខជនចំនួន៣រូប បានប្រកួតធ្វើម្ហូបយ៉ាងស្វិតស្វាញដើម្បីដណ្តើមយករង្វាន់ ដែលនឹងទទួលបានទឹកប្រាក់ចំនួន៥ម៉ឺនដុល្លា។ បេក្ខជនទាំង ៣រូប ដែលប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រគឺ លោក រឿង ចាន់រ៉ា ដែលមកពីខេត្តបន្ទាយមានជ័យ កញ្ញាទុយ សុភា ដែលមកពីខេត្តស្វាយរៀង និងចុងក្រោយគឺកញ្ញា ប៊ិច ស្រីណុច ដែលមកពីរាជធានីភ្នំពេញ។
នៅពេលទទួលបានពានរង្វាន់នេះហើយ កញ្ញា ប៊ិច ស្រីណុចបាននិយាយថា ខ្លួននឹងបន្តក្តីស្រមៃក្នុងការបើកហាងមួយដាក់ឈ្មោះ “Home Steak Will Coming Soon” ដើម្បីអោយអ្នកគាំទ្ររបស់ប្អូនបានភ្លក់សាច់ស្ទេក និងទឹកជ្រលក់ថ្មីៗដែលជាស្នាដៃរបស់ខ្លួនក្នុងពេលប្រកួត៕









