ភ្នំពេញ៖ កញ្ញា អាណា រ៉ូស ដែលប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រិយមិត្តដែលជាអ្នកតាមដាន និងតែងតែគាំទ្រនាង នៅលើបណ្តាញសង្គម ពិតជាចាំច្បាស់ នៅពេលដែលកញ្ញា បានលេចវត្តមាននៅលើឆាករបស់ទូរទស្សន៍ហង្សមាស នៅក្នុងកម្មវិធីដ៏ធំ លំដាប់ថ្នាក់ពិភពលោក គឺកម្មវិធី I can see Your Voice Cambodia ដែលបានសាងភាពភ្ញាក់ផ្អើលដ៏មហាជន អំពីវត្តមានរបស់កញ្ញាផ្ទាល់តែម្តង ដែលបានធ្វើឲ្យកក្រើកឆាកនៃកម្មវិធី I can see Your Voice Cambodia តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួររំលឹកផងដែរថា ក្នុងពេលនោះ តារាកត្តិយសគឺលោក ហ្សូណូ បានទាយថា កញ្ញា រ៉ូស ច្រៀងមិនពីរោះ ហើយជាលទ្ធផលគឺនៅក្នុងការបកស្រាយរបស់កញ្ញា ក្នុងបទ «មនុស្សដូចខ្ញុំ» ដែលជាសំនៀងដើមរបស់កញ្ញា តន់ ចាន់សីម៉ា គឺមិនពីរោះសោះតែម្តង៕





ចង់ដឹងថាតើកញ្ញា រ៉ូស បកស្រាយបទនេះយ៉ាងដូចម្តេចខាងក្រោមនេះ ជាវិដេអូរបស់កញ្ញា រ៉ូស ផ្ទាល់តែម្តង