ស្អាតហើយ ចិត្តល្អទៀត! HyunA ប៉ាវហ្វេនរបស់នាងញុាំអីតាមចិត្ត

//s9.kh1.co/7d/7d69360829eb09e4e511c2a1e3a6e381683eff21.jpg
តារា & កម្សាន្ដ

 ០៥-កុម្ភៈ-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

HyunA ប៉ាវហ្វេនរបស់នាងញុាំអីតាមចិត្ត

កូរ៉េខាងត្បូង៖ តារាចម្រៀងស្រីសុិចសុីប្រចាំវិស័យខេផប HyunA របស់ផលិតកម្ម P-NATION បានធ្វើរឿងមួយដល់គួរឱ្យស្ងប់ស្ងែងដែលនាងបានបង្ហាញពីការស្រលាញ់ដល់ហ្វេនរបស់នាងតាមរយ:ការចេញថ្លៃញុាំអីដល់ពួកគេ ដែលធ្វើឱ្យហ្វេនមានអារម្មណ៍ថាស្រលាញ់នាងកាន់តែខ្លាំងអំពីទឹកចិត្តដ៏ល្អរបស់នាង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី៣ ខែកុម្ភៈ មានហ្វេនរបស់ HyunA ម្នាក់បានបង្ហោះរូបភាពនៃមុខម្ហូបមួយចំនួននៅក្នុងគណនី Twitter ដែលរូបភាពនោះសម្បូរនូវមុខម្ហូបជាច្រើន ដែលមើលទៅមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងណាស់ ដោយក្នុងចំណងជើងនៃរូបភាពនោះគេបាននិយាយថា "ខ្ញុំបានជួប HyunA នៅភោជនីយដ្ឋានមួយដោយខ្ញុំសុំឱ្យនាងណែនាំនូវមុខម្ហូបដែលនាងចូលចិត្តផងដែរ"។ 

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺ HyunA មិនត្រឹមតែណែនាំមុខម្ហូបដល់ហ្វេនម្នាក់នោះប៉ុណ្ណោះទេ សូម្បីតែការចំណាយក៏នាងបានចេញឱ្យហ្វេនរបស់នាងផងដែរ ដោយ HyunA បានបញ្ជាក់ថា ចង់ញ៉ាំអីញ៉ាំតាមចិត្តចុះណា (ទឹកមុខស្រស់ប្រឹមប្រិយ) បន្ទាប់មកអ្នកគ្រប់គ្រងរបស់នាងក៏បានមកទទួលនាងត្រលប់ទៅវិញ។ 

មិនត្រឹមតែចេញថ្លៃម្ហូបឱ្យនោះទេ នាងក៏បានឱ្យជាកាដូខ្លះៗដូចជា អាវយឺតនិងស្រោមជើងផងដែរ។ គិតទៅ HyunA ពិតជាគួរគោរពស្រលាញ់ខ្លាំងណាស់៕

សូមទស្សនារូបភាពខាងក្រោម៖

HyunA
HyunA
HyunA
HyunA
HyunA ប៉ាវហ្វេនរបស់នាងញុាំអាហារ
HyunA ប៉ាវហ្វេនរបស់នាងញុាំអាហារ

ប្រភពSBS star

Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T