ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធី I am A Singer Cambodia កញ្ញា វី ឌីណែត ឃើញថាប្រជាប្រិយភាព និងសន្ទុះការគាំទ្ររបស់តារាចម្រៀងស្រីរូបនេះហាក់មានសន្ទុះខ្លាំងនៅក្នុងទីផ្សាររយៈពេលចុងក្រោយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយបើងាកទៅមើលពីរូបសម្រស់ ស្ទាយ៍តែងខ្លួនវិញ វី ឌីណែត កាន់តែមានភាពស្រស់ស្អាត និងលេចធ្លោខ្លាំង បើធៀបជាមួយនឹងឆ្នាំមុនៗ។
យ៉ាងណាមិញ បើក្រឡេកទៅមើលការងារសិល្បៈវិញបច្ចុប្បន្ននេះសង្កេតឃើញថា វី ឌីណែត ហាក់កំពុងមមាញឹកខ្លាំងទាំងការចេញបទចម្រៀងថ្មី វីដេអូចម្រៀងថ្មី និងលេចមុខឡើងច្រៀងក្នុងកម្មវិធីផ្សេងៗជាហូរហែរកពេលសម្រាកសឹងពុំបាន។ ហើយទន្ទឹមនឹងគ្នានេះផងដែរ ទោះបីជាមមាញឹកជាមួយការងារយ៉ាងណាក្តី ប៉ុន្តែនាងនៅតែឆ្លៀតពេលសម្រាកលំហែកាយតាមរមណីយដ្ឋានផ្សេងៗជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ហើយថែមទាំងបានបង្ហោះរូបដើរលេងជាញឹកញាប់នៅក្នុងបណ្តាញសង្គមផងដែរ។
ជាក់ស្តែង ថ្មីៗនេះ វី ឌីណែត ទើបនឹងបានបង្ហោះរូបថតថ្មីៗបង្ហាញដើមទ្រូងដ៏ស៊ិចស៊ីជាមួយនឹងទេសភាពឆ្នេរសមុទ្រដ៏ស្រស់បំព្រង។ ហើយអាចនិយាយបានថា នេះគឺជាលើកទី១ ផងដែរសម្រាប់កញ្ញា វី ឌីណែត ដែលបានបង្ហោះរូបស៊ិចស៊ីបែបនេះនៅក្នុងបណ្តាញសង្គម ធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែក និងលង់ស្នេហ៍ជាមួយសម្រស់នាងគ្រប់ៗគ្នាតែម្តង៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖




