បងស្រី Paing Takhon ចេញមុខភ្លាមៗ ក្រោយប្អូនប្រុសបាត់ខ្លួន​ បន្ទាប់ពីបាតុកម្មយោធាមីយ៉ាន់ម៉ា

//s9.kh1.co/ad/ad900f148f2ed84a1c3cd124c0b0b0069add43ad.png
តារា & កម្សាន្ដ

 ០៣-មីនា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

បងស្រីរបស់ Paing Takhon បង្ហោះសារបែបនេះតែម្តង ភ្លាមៗក្រោយប្អូនប្រុសរបស់ខ្លួនបាត់ដំណឹង ជាងមួយម៉ោង នៅក្នុងបាតុកម្ម

មីយ៉ាន់ម៉ា: ក្រោយរបបយោធា បានធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អង់សានស៊ូជី ពីដំណាងជាទីប្រឹក្សារដ្ឋមក ស្រាប់តែចលនាបាតុកម្មពាសពេញផ្ទៃប្រទេសបានកកើតឡើង ដែលក្នុងនោះ សូម្បីតែតារាល្បីៗប្រចាំប្រទេសមីយ៉ាន់ម៉ា ជាច្រើនរូបក៏បានស្ម័គ្រចិត្តចូលរួមនៅក្នុងចលនានេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Paing Takhon
លោក Paing Takhon

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ហេតុការណ៍នៃការបាត់ខ្លួន របស់តារាសម្តែង និងបង្ហាញម៉ូតដ៏ល្បីល្បាញប្រចាំប្រទេសមីយ៉ាន់ម៉ា គឺលោក Paing Takhon ដែលមហាជនបានស្គាល់ថា លោកជាតារាប្រុសម្នាក់ដែលមានរូបរាងដ៏ស្រស់សង្ហា និងប្រកបដោយសមត្ថភាព ព្រមទាំងមានមនសិការផងនោះ ត្រូវបានបាត់ខ្លួនភ្លាមៗកំឡុងពេលបាតុកម្មកើតឡើងខ្លាំង ដែលដំណឹងនៃការបាត់ខ្លួននេះ នៅមិនទាន់ដឹងឲ្យប្រាកដនៅឡើយទេ។

លោក Paing Takhon
លោក Paing Takhon

ភ្លាមៗនោះ ស្រាប់តែបងស្រីរបស់លោក Paing Takhon បន្ទាប់ពីបានបាត់ទំនាក់ទំនងជាមួយនិងប្អូនប្រុស និងក្រោយពីបានទូរស័ព្ទជាច្រើនលើករួចហើយនៅតែមិនអាចទាក់ទងបាន ស្រាប់តែអ្នកនាងបានបង្ហោះសារតាមរយ:គណនីហ្វេសប៊ុក របស់អ្នកនាង អំពាវនាវដល់ហ្វេនៗទាំងអស់ឲ្យចូលរួមចែករំលែកព័ត៌មាននៃការបាត់ខ្លួនរបស់ប្អូនប្រុសខ្លួន។ខណពេលនោះ ក៏មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ហ្វេនៗរបស់លោក បានចូលរួមបង្ហោះតាមហ្វេសប៊ុក ដោយបានភ្ជាប់និងhastage #SaveMyanmar ព្រមទាំងព័ត៌មាននៃការបាត់ខ្លួនរបស់លោកPaing Takhon។

សាររបស់បងស្រី លោក Paing Takhon 
សាររបស់បងស្រី លោក Paing Takhon 

 ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ សាធារណមតិទាំងជាតិ និងអន្តរជាតិ បាននិងកំពុងតែផ្តោតអាម្មរណ៍ និងចោទជាសំណួរយ៉ាងខ្លាំងថាតើមូលហេតុអ្វី ដែលនៅពីក្រោយការបាត់ខ្លួននេះ៕

លោក Paing Takhon
លោក Paing Takhon
លោក Paing Takhon
លោក Paing Takhon
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T