កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានដឹងមកហើយគឺតារា KPOP គ្រប់វិស័យមិនថាចម្រៀងឬសម្ដែងពួកគេផ្លាស់ប្តូររូបរាងរបស់ពួកគេជាញឹកញាប់សម្រាប់ការសម្តែង និងព្រឹត្តិការណ៍ផ្សេងៗគ្នារបស់ពួកគេ។ ហើយវិធីទូទៅសម្រាប់ពួកគេដើម្បីផ្លាស់ប្តូរសោភ័ណភាពក៏ដូចជាភាពទាក់ទាញរបស់ពួកគេនោះគឺតាមរយៈស្ទីលម៉ូដសក់របស់ពួកគេផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញថ្ងៃនេះយើងនឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាឱ្យមកមើលសម្រស់របស់តារា KPOP ប្រុសរបស់កូរ៉េដែលធ្វើឱ្យក្រុមហ្វេនៗអ្នកគាំទ្រលង់ស្នេហ៍ដូចខាងក្រោម៖
១. G-Dragon សមាជិកក្រុម BIGBANG
![រូបលោក GD](https://s9.kh1.co/__image/w=650,h=713,q=100/29/297a7a94b340bd97b9b3e01bcef24e83db6ef89c.png)
តារាចម្រៀងដែលមានអាជីពជាតារាចម្រៀងជាក្រុម និងទោល រូបនេះបានរក្សាស្ទីលម៉ូតសក់ដ៏កម្ររបស់គាត់ដូចរូបខាងលើនេះនៅក្នុងបទ My Heaven ជាចម្រៀងច្រៀងជាក្រុមរបស់គាត់ជាភាសាជប៉ុនដែលបានចេញកាលពីឆ្នាំ២០០៩ នៅលើទំព័រ YouTube Chanel របស់ BIGBANG ផ្ទាល់។
២. TOP សមាជិកក្រុម BIGBANG
![រូបលោក TOP](https://s9.kh1.co/__image/w=650,h=643,q=100/ce/cead2e6bfd558a0f5bdae64a595bdb6439ecc16c.png)
ជាតារាសម្ដែង និងជាចម្រៀង Rap ប្រចាំក្រុមដែលមានសមាជិកនាមជា King of Kpop នៃក្រុម BIGBANG រូបនេះបានធ្វើស្ទីលសក់ដូចរូបខាងលើនេះនៅក្នុងខ្សែភាពយន្តភាគល្បីរបស់កូរ៉េគឺរឿង IRIS វគ្គទីមួយ ដែលតំណែងរបស់លោកគឺសម្ដែងជាឃាតករដ៏មានជំនាញម្នាក់។
៣. Kris Wu
![រូបលោក Kris Wu](https://s9.kh1.co/__image/w=650,h=342,q=100/74/74194aef9e19b464bbc905c12a8031227aa1c49c.png)
ជាតារាសម្ដែង ចម្រៀង និងម៉ូដែល សញ្ជាតិកាណាដាកាត់ចិន ហើយជាអតីតសមាជិកក្រុមតារា Kpop កូរ៉េ EXO រូបនេះគឺត្រូវបានគេកត់សម្គាល់ឃើញលោករក្សាស្ទីលសក់វែងច្រើនបែបច្រើនស្ទាយ៍ដែលជាភាពទាក់ទាញឱ្យប្រិយមិត្តអ្នកគាំទ្រស្រីៗលង់ស្នេហ៍ រូបទាំងមានក្រុមអ្នកគាំទ្រប្រុសៗស្រលាញ់គាំទ្ររូបលោកផងដែរ។
៤. Park Bo Gum
![រូបលោក Park Bo Gum](https://s9.kh1.co/__image/w=650,h=342,q=100/66/662c69bd7801aa0e68f22e18d289d103076377cf.png)
តារាចម្រៀង និងសម្ដែង Park Bo Gum រូបនេះមិនត្រឹមតែល្បីល្បាញនៅតាមរយៈខ្សែភាពយន្តតែមួយមុខនោះទេគឺពោលលោកត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ទៅលើស្ទីលសក់វែងរបស់លោក ព្រោះគឺជាផ្នែកមួយដែលអ្នកគាំទ្រមិនអាចបំភ្លេចបាន ព្រោះថាម៉ូតសក់់របស់លោកមួយនេះបានធ្វើឱ្យសម្រស់របស់លោកស្រស់ស្អាតមិនចាញ់នារីៗសោះឡើយ។
៥. Taemin របស់ SHINEE
![រូបលោក Taemin](https://s9.kh1.co/__image/w=650,h=975,q=100/d4/d4d3f370c797e7f785167044963b5931367a27d5.png)
សមាជិក SHINEE រូបនេះបានបង្ហាញស្ទីសសក់វែងដូចរូបខាងលើនេះគឺបានធ្វើឱ្យអ្នកគាំទ្រប្លែកភ្នែកមែនទែននៅក្នុងបទ Lucifer ដែលបានចេញប្រហែល ១០ ឆ្នាំមុននៅលើ Channel YouTube របស់គេកាលពីឆ្នាំ២០១០។
៦. Jeonghan សមាជិក SEVENTEEN
![រូបលោក Jeonghan ](https://s9.kh1.co/__image/w=650,h=307,q=100/a5/a57faf791f3394d5301c571a1a4a35ca56eafcb9.png)
តារាដែលមានសម្រស់ច្រលំមិនចាញ់នឹងស្រីវ័យ ២៥ឆ្នាំ ជាសមាជិកក្រុម SEVENTEEN រូបនេះ បើសិនជារូបលោករក្សាស្ទីសវែងបែបនេះ នៅពេលដែលអ្នកក្រលេកមួយភ្លែត ឬអ្នកមិនដែលស្គាល់រូបលោកពិតជាច្រលំថាលោកគឺជានារីជាមិនខាន។ យ៉ាងណាមិញ ក្រៅពីតារាខាងលើនៅមានតារាចម្រៀងក៏ដូចជាតារាសម្ដែងច្រើនរូបច្រើនទៀតដែលបានរក្សាស្ទីលសក់វែងដ៏គួរឱ្យចាប់អារម្មណ៍ពីសំណាក់ហ្វេនៗអ្នកគាំទ្រផងដែរ៕