ត្រជាក់ភ្នែកណាស់ សម្រស់ទឹកធ្លាក់ធម្មជាតិមួយកន្លែងនៅខេត្តរតនគិរី

//s9.kh1.co/a0/a00a027db5847509764313f35cd8e4fd1af118ca.png
តារា & កម្សាន្ដ

 ២៦-មិថុនា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

ទឹកធ្លាក់៧ជាន់មានទេសភាពប្រៀបដូចជាឋានសួគ៌លើដី ដែលផុសចេញនៅកណ្ដាលព្រៃព្រឹក្សាធម្មជាតិគួរជាទីលំហែកម្សាន្តរបស់មនុស្សលោក។

កម្សាន្ត៖ រមណីយដ្ឋានទឹកធ្លាក់៧ជាន់ធម្មជាតិស្ថិតនៅក្នុងព្រៃព្រឹក្សារបញ្ចេញសម្រស់ស្រស់ស្អាតត្រជាក់ភ្នែកត្រជាក់ចិត្តដែលជាទីកន្លែងស្ងប់ស្ងាត់សម្រាប់លំហែកម្សាន្តមួយគួរជាទីមនោរម្យ ។ រមណីយដ្ឋានមួយនេះមានឈ្មោះថា ទឹកធ្លាក់៧ជាន់ អូរស៊ិនលេវ ស្ថិតនៅឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី មានចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីទីរួមខេត្ត។ នៅទីនោះអ្នកអាចរីករាយជាមួយនឹងការធ្វើដំណើរកម្សាន្តក្នុងព្រៃព្រឹក្សា ដើមឈើធំៗ ភូមិរបស់អ្នកស្រុកជនជាតិភាគតិចខ្មែរដែលរស់នៅអាស្រ័យផលដំណាំធម្មជាតិដ៏សម្បូរបែប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អូរស៊ិនលេវ ជាកន្លែងទេសចរណ៍ដ៏សែនស្រស់ស្អាត នៅពេលអ្នកទៅដល់ទីនោះប្រៀបបានទៅនឹងបានទៅដល់ភពមួយដែលស្ងប់ស្ងាត់មានតែសម្លេងសត្វស្លាបតូចធំហុំព័ទ្ធជុំវិញដោយធម្មជាតិសុទ្ធសាត ពេលបានទៅទស្សនាហើយពិតជាមិនខកបំណង។ នៅពេលជិតទៅដល់ទីនោះមានផ្សារមួយកន្លែងដែលអ្នកមានភូមិលក់ម្ហូបអាហារ បន្លែផ្លែឈើ សម្រាប់បរិភោគប្រចាំថ្ងៃ។

ប្រភព៖ វណ្ណា រណ្ណៈ

រូបភាពរមណីយដ្ឋានទឹកធ្លាក់៧ជាន់ អូរស៊ិនលេវ៖

ទឹកធ្លាក់៧ជាន់ អូរស៊ិនលេវ
ទឹកធ្លាក់៧ជាន់ អូរស៊ិនលេវ
ទឹកធ្លាក់៧ជាន់ អូរស៊ិនលេវ
ទឹកធ្លាក់៧ជាន់ អូរស៊ិនលេវ
ទឹកធ្លាក់៧ជាន់ អូរស៊ិនលេវ
ទឹកធ្លាក់៧ជាន់ អូរស៊ិនលេវ
ទឹកធ្លាក់៧ជាន់ អូរស៊ិនលេវ
ទឹកធ្លាក់៧ជាន់ អូរស៊ិនលេវ
ទឹកធ្លាក់៧ជាន់ អូរស៊ិនលេវ
ទឹកធ្លាក់៧ជាន់ អូរស៊ិនលេវ
ទឹកធ្លាក់៧ជាន់ អូរស៊ិនលេវ
ទឹកធ្លាក់៧ជាន់ អូរស៊ិនលេវ
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T