ដូចឋានសួគ៌ពិតៗ សម្រស់តំបន់វាលធំ នៃឧទ្យានជាតិវីរៈជ័យស្អាតកប់ពពក

//s9.kh1.co/55/55313ccc171aba30b0bbe276b458b01703713f28.png
តារា & កម្សាន្ដ

 ២២-ឧសភា-២០២៣ ១២ល្ងាច · ២ ឆ្នាំមុន

តំបន់ព្រៃភ្នំធម្មជាតិ វាលដ៏ធំល្វឹងល្វើយមើលសឹងដាច់កន្ទុយភ្នែក គឺជាកន្លែងលំហែដ៏ស្រស់ស្អាត ស្ថិតនៅតំបន់វាល់ធំដែលជាឧទ្យានជាតិវីរៈជ័យនៃខេត្តរតនៈគិរី។

រតនៈគិរី​៖ តំបន់ព្រៃភ្នំធម្មជាតិដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ទៅលេងកន្សាន្ត ឧទ្យានជាតិវីរៈជ័យ កំពុងតែបង្ហាញសម្រស់វាលពណ៌បៃតងដ៏ធំល្វើងល្វើយ ទាក់ទាញភ្ញៀវទេសចរណ៍។ តំបន់វាលធំ ឧទ្យានជាតិវីរៈជ័យ មានទេសភាពស្រស់ស្អាតរុំព័ត្រទៅដោយវាលស្មៅខៀវខ្ចី ដែលដុះយ៉ាងស្រស់បំព្រងនៅលើភ្នំ បើអ្នកណាបានទៅលេងហើយ ប្រាកដជាមិនដាច់ចិត្តត្រឡប់ទៅវិញទេ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពពី៖ Learn more 

ឧទ្យានជាតិវិរៈជ័យ
ឧទ្យានជាតិវិរៈជ័យ

ឧទ្យានជាតិវិរៈជ័យ​ មាន​ទី​តាំងនៅភាគឦសានប្រទេសកម្ពុជាលាតសន្ធឹងគ្របដណ្តប់ខេត្តរតនៈគិរី និង ស្ទឹងត្រែង។  ឧទ្យាន​នេះ​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេសឡាវ និង វៀតណាម ហើយ​មាន​ផ្ទៃ​ក្រឡា ៣.៣២៥ គីឡូម៉ែត្រ​ក្រឡា និង ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រជុំជួរ​ភ្នំអាណោម ដែល​ចេញ​ពី​ប្រទេសវៀតណាម និង ស្ថិត​នៅ​ជាយ​វាល ព្រៃ​ជម្រុះ​ស្លឹ​កឥណ្ឌូចិន កណ្តាល ។

ឧទ្យានជាតិវិរៈជ័យ
ឧទ្យានជាតិវិរៈជ័យ

ឧទ្យាន​ជាតិវិរៈ​ជ័យ ចាត់​ទុក​ជា​ដែន​ជម្រក​មួយ​សម្រាប់​ពពួក​ថនិក​សត្វ​ធំៗ​របស់​ប្រទេសកម្ពុជា មាន​ដូចជា​ខ្ទីង ទន្សោង ក្របីព្រៃ ដំរី ខ្លាដំបង ខ្លារខិន ជា​ដើម ។  ព្រៃ​ឈើ​ឧទ្យាន​ជាតិវីរៈជ័យ ភាគ​ច្រើន​ជា​ប្រភេទ​ព្រៃ​ពាក់​កណ្តាល​ស្រោង និង ព្រៃ​ស្រោង​បៃតង​ជានិច្ច ។ ទិដ្ឋភាព​ចម្រុះ​របស់​ឧទ្យាន​ជាតិ​នេះ ក៏​បង្កប់​ផង​ដែរ​នូវ​តំបន់​ទំនាប​លិច​ទឹក វាល​ស្មៅ ព្រៃឫស្សី ព្រៃចម្រុះ ជ្រុះស្លឹក និង ព្រៃជ្រុះស្លឹកសុទ្ធ ។

ឧទ្យានជាតិវិរៈជ័យ
ឧទ្យានជាតិវិរៈជ័យ

ឧទ្យាន​ជាតិ​នេះ​អាចជា​ដែន​ជម្រក​ព្រៃ​ឈើ​នៅសល់​ចុង​ក្រោយ​គេ​បំផុត​ដែល មាន​រុក្ខជាតិ ប្រចាំ​តំបន់​ចាំ​បាច់​ត្រូវ​ការពារ ។ មាន​ទន្លេធំៗ​ពីរ គឺ​ទន្លេសេសាននៅ​ភាគ​ខាង​ត្បូង និង ទន្លេសេកុង នៅ​ភាគ​ខាង​លិច ជាប់​នឹង​ឧទ្យានជាតិ។

ឧទ្យានជាតិវិរៈជ័យ
ឧទ្យានជាតិវិរៈជ័យ

 តំបន់មួយនេះ ក៏តំបន់ការពារធម្មជាតិដ៏សំខាន់ដែលផ្ដល់នូវចំណូល ជួយទ្រទ្រង់ដល់ជីវភាពរបស់សហគមន៍ជាមូលដ្ឋានផងដែរ៕

ឧទ្យានជាតិវិរៈជ័យ
ឧទ្យានជាតិវិរៈជ័យ
ឧទ្យានជាតិវិរៈជ័យ
ឧទ្យានជាតិវិរៈជ័យ
ឧទ្យានជាតិវិរៈជ័យ
ឧទ្យានជាតិវិរៈជ័យ
ឧទ្យានជាតិវិរៈជ័យ
ឧទ្យានជាតិវិរៈជ័យ
ឧទ្យានជាតិវិរៈជ័យ
ឧទ្យានជាតិវិរៈជ័យ

ប្រភពពី៖ Ministry of Environment 

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T