ភ្នំពេញ: យោងតាមលិខិតលេខ០៦/២១ ក.ធ.ស/ស.ណ.ន របស់ ក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីណែនាំឲ្យមានការផ្អាកពិធីបុណ្យសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០ កុម្ភ:។ផ្អែកលើសេចក្តីណែនាំនេះ ក្រសួងសូមដាក់ចេញនូវវិធានការជាបន្ទាន់មួយចំនួនដូចជា:
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១/.ត្រូវផ្អាកជាបណ្តោះអាសន្ននូវរាល់ការរៀបចំពិធីសាសនា ការជួបជុំ និងកម្មវិធីជួបជុំផ្សេងៗបែបសាសនា
២/.បន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការពារ ៣កុំ ៣ការពារ ឲ្យបានម៉ឺងម៉ាត់
៣/.ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម ឲ្យបានខ្ជាប់ខ្ជួនក្នុងចន្លោះយ៉ាងតិច១,៥ម៉ែត្រ
៤/.ត្រូវពាក់ម៉ាស វាស់កម្តៅ និងសម្អាតដៃ និងសាប៊ូ អាល់កុល ឬជែលជាប្រចាំ
៥/.ករណីមានការសង្ស័យសូមទាក់ទងបន្ទាន់ទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬទំនាក់ទំនងលេខ Hotline ១១៥
៦/.គណ:សង្ឃទាំងពីរគណ: និងថ្នាក់ដឹកនាំគ្រប់សាសនា ព្រះមេត្តា-មេត្តាសហការផ្តល់ព័ត៌មានពាក់ព័ន្ធជំងឺកូវីដ១៩មកក្រសួង តាមរយ:មន្ទីរធម្មការនិងសាសនារាជធានី-ខេត្ត
៧/.ត្រូវអនុវត្តវិធានការច្បាប់ដែលមានជាធរមាន ចំពោះជនណាដែលបំពានការណែនាំ និងមិនសហការជាមួយអាជ្ញាធរ ក្នុងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕
ចង់ជ្រាបឲ្យកាន់តែច្បាស់សូមអានសេចក្តីណែនាំ ដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖